រួចការងារមិនទាន់ទេ! Mark ដឹកដៃ Kimberley ទៅដើរលេងកន្លែងមួយ មើលទៅពិតជាមានក្តីសុខណាស់

//s9.kh1.co/28/28422c21fea2c6c8926c634c6fa8da0793099107.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Mark Prin ដឹកដៃ Kimberley ទៅដើរលេងកន្លែងមួយ មើលទៅពិតជាមានក្តីសុខណាស់

ថៃ៖ មួយរយៈចុងក្រោយនេះ សង្កេតឃើញថាគូស្នេហ៍តារាថៃ Mark Prin និង Kimberley ហាក់មមាញឹកជាមួយការងារយ៉ាងខ្លាំង មិនថាការថតរឿងភាគថ្មីៗ និងអញ្ជើញចូលរួមកម្មវិធីនានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងក្នុងចំណោមគូស្នេហ៍តារាថៃទាំងអស់ សង្កេតឃើញថាគូស្នេហ៍ Mark Prin និង Kimberley ចូលចិត្តធ្វើដំណើរកម្សាន្តជាងគេ ទោះបីជាមមាញឹកជាមួយការងារយ៉ាងណាក៏ដោយក៏ពួកគេនៅតែឆ្លៀត និងផ្តល់ពេលវេលាស្វីតៗជាមួយគ្នាជាញឹកញាប់ផងដែរ។ 

ជាក់ស្តែងកាលពីម្សិលមិញនេះ គូស្នេហ៍មួយគូនេះបានដឹកដៃគ្នាធ្វើដំណើរកម្សាន្តទៅដល់កោះ Krabi យ៉ាងសប្បាយរីករាយ និងមានក្តីសុខពេញទំហឹងតែម្តង ធ្វើឲ្យហ្វេនៗច្រណែនយ៉ាងខ្លាំងស្ទើរតែលើសជាតិស្ករទៅហើយ។

ក្នុងនោះតារាស្រី Kimberley ក៏បានបង្ហោះរូបស៊ិចស៊ីជាមួយនឹងស្ទាយ៌គួរឲ្យទាក់ទាញនៅក្បែរអាងទឹក មើលទៅពិតជាស្រស់ស្អាត និងស្រស់ស្រាយតែម្តង។ មិនតែប៉ុណ្ណោះ Mark Prin ក៏បានបង្ហោះរូបដ៏ស្រស់សង្ហារបស់ខ្លួននៅលើបណ្តាញសង្គម Instagram ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖

Mark Prin
Mark Prin
Kimberley
Kimberley
Kimberley
Kimberley
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T