Real គ្រោងយកគោលដៅរបស់ Everton ទៅប្តូរជាមួយកីឡាកររបស់ Inter

//s9.kh1.co/01/019e086ce85b0e2c4e38f82aa7f0937e38f7eef2.webp
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Real គ្រោងយកគោលដៅរបស់ Everton ទៅប្តូរជាមួយកីឡាកររបស់ Inter

Real Madrid បានចរចាជាមួយក្លិប Inter Milan ជុំវិញការប្តូរកីឡាករគ្នារវាងខ្សែបម្រើប្រយុទ្ធ Isco និង ខ្សែបម្រើប្រយុទ្ធ Christian Eriksen បើតាមរបាយការណ៍របស់ Sky Germany ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Christian Eriksen និងកីឡាករ Isco
កីឡាករ Christian Eriksen និងកីឡាករ Isco

ប្រធានក្រុមជម្រើសជាតិដាណឺម៉ាក Christian Eriksen បានព្យាយាមស្វែងរកទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនត្រឡប់មកវិញចាប់តាំងពីមកចូលរួមជាមួយក្លិប Inter Milan កាលពីខែមករា កន្លងមកនេះ ចំណែកឯខ្សែបម្រើប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Isco វិញ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្ទេរចេញពីក្លិបយក្សរបស់អេស្ប៉ាញ Real Madrid ដែរ ក្រោយមិនមានឱកាសបង្ហាញខ្លួនគ្រប់គ្រាន់ក្នុងជម្រើសរបស់លោក Zidane។

កីឡាករ Isco
កីឡាករ Isco

ទោះជាយ៉ាងណា ដំណើរនៃការប្តូរកីឡាករគ្នានេះ អាចនៅមានដំណើរវែងឆ្ងាយទៅមុខទៀត បន្ទាប់ក្លិប Real Madrid បានកំណត់តម្លៃកីឡាករ Isco ប្រមាណ ៨៣លានដុល្លារ ខណៈក្លិបយក្សអ៊ីតាលី ដាក់តម្លៃ Eriksen ប្រមាណ ៣៥លានដុល្លារប៉ុណ្ណោះ បន្ទាប់ពីផ្ទេរពីក្លិប Tottenham Hotspur កាលពី១០ខែមុន៕

កីឡាករ Christian Eriksen
កីឡាករ Christian Eriksen

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T