ក្រោយផ្ទុះរឿងមិនល្អចំពោះ Irene ស្រាប់តែខាងផលិតកម្ម SM ចេញមកបង្ហាញបែបនេះ!

//s9.kh1.co/fc/fc87a44ca77d6af97d464468e448bde0c36e7a17.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីមានរឿងចម្រូងចម្រាសគ្នារបស់តារាស្រី Irene អ្នកគាំទ្រកើតទុក្ខយ៉ាងខ្លាំង ប៉ុន្ដែថ្មីៗនេះស្រាប់តែខាងក្រុមហ៊ុន SM Entertainment ចេញមកបញ្ជាក់បែបនេះ!

កូរ៉េខាងត្បូង ៖ ជាក់ស្ដែងតារាស្រី Irene ប្រធានក្រុម Red Velvet បានប្រឈមនឹងភាពចម្រូងចម្រាសគ្នា ជាមួយក្រុមការងារម្នាក់ ធ្វើឲ្យកើតមានការមិនពេញចិត្តជាច្រើន ពីសំណាក់មហាជន ទើបតារាងការងារសិល្បៈរបស់នាងត្រូវផ្អាកមួយរយៈ។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះបានធ្វើការសុំទោស ចំពោះបុគ្គលិកម្នាក់​នោះ ព្រមទាំងសន្យាថាមិនបណ្ដោយឲ្យមានរឿងបែបនេះកើតឡើងទៀតទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Irene 
 Irene 

ថ្មីៗនេះ លោក Lee Sung Soo ត្រូវបានគេស្គាល់ថា លោកជានាយកប្រតិបត្តិ និងជាគណៈគ្រប់គ្រងរបស់ Red Velvet ស្ថិតនៅក្នុងក្រុមហ៊ុន SM Entertainment បានរៀបរាប់ពីបញ្ហានានា ទាក់ទងនឹងតារាស្រី Irene ដោយលោកទទួលស្គាល់ថាក្រុម Red Velvet មួយនេះពិតជាមានរឿងរ៉ាវចម្រូងចម្រាសគ្នាមួយចំនួនពិតមែន ហើយលោកព្រមទាំងបានបញ្ជាក់បន្ថែមថា ខាងក្រុមហ៊ុនបានដោះស្រាយរឿងនេះរួចរាល់ហើយ។

Lee Sung Soo
Lee Sung Soo

លើសពីនេះទៅទៀតលោក Lee Sung Soo ក៏បានបង្ហាញអំពីផែនការអនាគតរបស់សិល្បករនៅក្រោមការមើលថែរបស់ ផលិតកម្ម SM នាពេលខាងមុខ ជាពិសេសតារាស្រី Irene នឹងមានវត្តមានជាមួយក្រុម Red Velvet ដែលគ្រោងនឹងវិលត្រលប់មកវិញ ជាមួយអ្វីដែលថ្មីសម្រាប់ហ្វេនៗ ក្នុ្ងងពេលឆាប់ៗនេះ៕

 Irene
 Irene
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T