មានរឿងទៀតហើយ! ប្រធានសន្តិសុខរបស់ក្រុមហ៊ុន Apple ម្នាក់ត្រូវបានចោទប្រកាន់ ពីបទសូកប៉ាន់

//s9.kh1.co/a1/a1d1b26f0ee7b5c67727ec05b7378089ef1e714e.jpg
បច្ចេកវិទ្យា

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ការចោទប្រកាន់នេះត្រូវបានធ្វើឡើង ដោយគណៈវិនិច្ឆ័យជាន់ខ្ពស់នៃរដ្ឋកាលីហ្វ័រញ៉ា។

អាមេរិក៖ ប្រធានផ្នែកសន្តិសុខពិភពលោករបស់ក្រុមហ៊ុន Apple ត្រូវបានចោទប្រកាន់ ពីបទសូកប៉ាន់។ លោក Thomas Moyer ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក ជាថ្នូរជាមួយ iPad ដែលមានតម្លៃសរុប៧០,០០០ដុល្លារ ដើម្បីទទួលបានអាជ្ញាប័ណ្ណទុកដាក់អាវុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចោទប្រកាន់នេះត្រូវបានធ្វើឡើង ដោយគណៈវិនិច្ឆ័យជាន់ខ្ពស់នៃរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃចន្ទ។ ខាងក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗ ដើម្បីស្នើសុំការអត្ថាធិប្បាយទេ។ មន្ត្រីប៉ូលិសពីរនាក់មកពីតំបន់ Santa Clara County រដ្ឋកាលីហ្វ័រញ៉ាក៏ត្រូវបានចោទប្រកាន់ផងដែរ។ លោក Rick Sung និង James Jenson ត្រូវបានចោទប្រកាន់ ពីបទស្នើសុំថ្នូរ សម្រាប់អាជ្ញាប័ណ្ណទុកដាក់អាវុធ។ ចំណែក លោក Moyer ត្រូវបានចោទប្រកាន់ពីបទផ្ដល់សំណូក ដើម្បីទទួលបានអាជ្ញាប័ណ្ណ។

ផ្លាកសញ្ញាក្រុមហ៊ុន Apple
ផ្លាកសញ្ញាក្រុមហ៊ុន Apple

តាមច្បាប់រដ្ឋ វាជាបទឧក្រិដ្ឋក្នុងការកាន់កាប់អាវុធលាក់បាំង ដោយគ្មានអាជ្ញាប័ណ្ណទុកដាក់អាវុធ។ តំបន់ Santa Clara County បានចោទប្រកាន់លោក Sung បានផ្ដល់លិខិតអនុញ្ញាតទុកដាក់អាវុធ ដល់ក្រុមសន្តិសុខរបស់ក្រុមហ៊ុន Apple រហូតដល់លោក Moyer ហ៊ានយល់ព្រម ផ្ដល់ឲ្យ iPad ដែលមានតម្លៃដល់៧ម៉ឺនដុល្លារ ដល់ការិយាល័យប្រធានតម្រួតតំបន់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T