លូកថ្លើម Man UTD ហើយ! Man City ដាក់គោលដៅតាមប្រមាញ់យកខ្សែបម្រើឆ្នើមនៅ PL រូបនេះ នាខែមករាខាងមុខ

//s9.kh1.co/dd/ddb61c74e9dcbbb393a45e6ebd0b994ad439fc02.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

Man City ដាក់គោលដៅតាមប្រមាញ់យកខ្សែបម្រើ Jack Grealish នាខែមករាខាងមុខ

អង់គ្លេស៖  យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក Pep Guardiola  បានចាត់ទុកតារាឆ្នើមប្រចាំក្រុម Aston Villa កីឡាករ Jack Grealish ជាគោលដៅសំខាន់ក្នុងការកសាងក្រុម Manchester City។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jack Grealish
  កីឡាករ Jack Grealish

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ កំពុងស្វះស្វែងពង្រឹងក្រុមរបស់លោក ក្រោយព្រមព្រៀងបន្តកិច្ចសន្យាដឹកនាំ​ Man City រហូតដល់រដូវក្ដៅ ឆ្នាំ២០២៣។ ជាមួយគ្នានេះ បើតាមការចុះផ្សាយរបស់កាសែត The Independent ទម្រង់លេងរបស់ Grealish ដែលបង្ហាញបានលេចធ្លោល្អជាមួយ Aston Villa និងជម្រើសជាតិអង់គ្លេស រដូវកាលនេះ ទទួលបានការចាប់អារម្មណ៍ពីលោក Pep។

https://s9.kh1.co/__image/w=420,h=434,q=100/e0/e0a75b5ce8a8c2e74574373b7e8b35c2ae99e782.png

ប្រភពដដែលបានបន្ថែមទៀតថា លោក Pep បានធ្វើការពិភាក្សាជាមួយកូនក្រុមសំណព្វចិត្តរបស់លោក កីឡាករ Kevin de Bruyne អំពី Grealish ហើយខ្សែបម្រើជម្រើសជាតិប៊ែលស៊ិក បាននិយាយថា រូបគេមានបំណងចង់ចាប់ដៃគូជាមួយម្ចាស់អាវលេខ១០ក្រុម Aston Villa រូបនេះ ក្នុងតំបន់បម្រើរបស់ Man City។

  កីឡាករ Kevin de Bruyne
  កីឡាករ Kevin de Bruyne

Grealish ត្រូវបានគេរាយការណ៍មកថា មានតម្លៃខ្លួនខ្ទង់៨០លានផោន (ឬប្រមាណ​ ១០៦លានដុល្លារ) កាលពីទីផ្សាររដូវក្ដៅដែលទើបកន្លងទៅថ្មីៗ ខណៈខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ធ្លាប់ត្រូវបានក្លិបធំៗចំនួន២ នៅ Premier League តាមប្រមាញ់យករួមមានក្លិបបិសាចក្រហម Manchester United និង ក្លិបមាន់ខ្នាយមាស Tottenham Hotspur។

  កីឡាករ Jack Grealish
  កីឡាករ Jack Grealish

យ៉ាងណាមិញ បើតាមប្រភពព័ត៌មានក្នុងប្រទេសអង់គ្លេស តម្លៃខ្លួនរបស់ Grealish បានកើនឡើងដល់លើស១០០លានផោនហើយ ក្រោយពីរូបគេ បន្តកិច្ចសន្យាថ្មីជាមួយ Aston Villa ដល់រដូវក្ដៅ ឆ្នាំ២០២៥៕

ប្រភពfootball365

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T