ដំរីឯកោរបស់ប៉ាគីស្ថាន ធ្វើពិធីលាគ្នាលើកចុងក្រោយ មុន​​ហោះមកកម្ពុជាក្នុងសប្ដាហ៍នេះ

//s9.kh1.co/27/27a944d28e86409a887501e4b15ccbfaa5e945be.jpg
សង្គម

 ២៤-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមមន្ដ្រីនិងប្រជាជនប៉ាគីស្ថាន បានប្រមូលផ្ដុំគ្នានៅក្នុងសួនសត្វ Islamabad ដើម្បីចូលរួមពិធីលាគ្នាលើកចុងក្រោយ សម្រាប់ដំរីឯកោបំផុតនៅលើពិភពលោកឈ្មោះ កាវ៉ាន់ (Kaavan) មុនពេលវាហោះមកចាប់ផ្ដើមជីវិតថ្មីនៅក្នុងប្រទេសកម្ពុជានាសប្ដាហ៍នេះ។

ប៉ាគីស្ថាន៖ កាលពីថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ក្រុមមន្ដ្រីនិងប្រជាជនប៉ាគីស្ថាន បានប្រមូលផ្ដុំគ្នានៅក្នុងសួនសត្វ Islamabad ដើម្បីចូលរួមពិធីលាគ្នាលើកចុងក្រោយ សម្រាប់ដំរីឯកោបំផុតនៅលើពិភពលោកឈ្មោះ កាវ៉ាន់ (Kaavan) មុនពេលវាហោះមកចាប់ផ្ដើមជីវិតថ្មីនៅក្នុងប្រទេសកម្ពុជានាសប្ដាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពិធីកាលពីថ្ងៃម្សិលមិញនេះ មានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ជាច្រើនរូប រួមមានមន្ដ្រីបរិស្ថាន និងសមាជិកសភាជាដើម។ នៅក្នុងនោះដែរ គេបានរៀបចំលម្អ រួមមានការចងប៉េងប៉ោងចម្រុះពណ៌ និងបដាដែលសរសេរថា « លាហើយកាវ៉ាន់ យើងនឹងនឹកឯង» ហើយប្រជាជនក៏បានថតរូបជាមួយកាវ៉ាន់ ខណៈតន្ដ្រីករបានធ្វើការសម្ដែង ក៏ដូចជាច្រៀងចំរៀងនៅក្បែរនោះផងដែរ។

គួរឲ្យដឹងថា កាវ៉ាន់នឹងត្រូវដឹកតាមយន្ដហោះមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីវាត្រូវបានអ្នកឯកទេសអន្ដរជាតិធ្វើការហ្វឹកហាត់អស់រយៈពេលជាច្រើនសប្ដាហ៍ ដើម្បីឲ្យសុាំនឹងសំឡេងខ្លាំងៗ នៃការហោះហើររយៈពេល ១០ម៉ោងមកកម្ពុជា។

សូមបញ្ជាក់ថា សត្វដំរីដ៏កំសត់មួយក្បាលនេះ បានបញ្ចេញអាកប្បកិរិយាខុសប្រក្រតីហាក់បីដូចជាមានបញ្ហាផ្លូវចិត្ត បន្ទាប់ពីដៃគូរបស់វាឈ្មោះ Saheli បានស្លាប់តាំងពីឆ្នាំ ២០១២មកម្លេះ ហើយវាត្រូវនៅឯកោតែម្នាក់ឯង។ ដោយសារតែមូលហេតុទាំងអស់នេះ ទើបតុលាការប៉ាគីស្ថានសម្រេចឲ្យ កាវ៉ាន់ មកនៅជម្រកដែលសមរម្យមួយ ក្នុងប្រទេសកម្ពុជាយើងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៃពិធីលាគ្នា របស់ដំរីឯកោ ការ៉ាន់
ទិដ្ឋភាពនៃពិធីលាគ្នា របស់ដំរីឯកោ ការ៉ាន់
ទិដ្ឋភាពនៃពិធីលាគ្នា របស់ដំរីឯកោ ការ៉ាន់
ទិដ្ឋភាពនៃពិធីលាគ្នា របស់ដំរីឯកោ ការ៉ាន់
ទិដ្ឋភាពនៃពិធីលាគ្នា របស់ដំរីឯកោ ការ៉ាន់
ទិដ្ឋភាពនៃពិធីលាគ្នា របស់ដំរីឯកោ ការ៉ាន់
ទិដ្ឋភាពនៃពិធីលាគ្នា របស់ដំរីឯកោ ការ៉ាន់
ទិដ្ឋភាពនៃពិធីលាគ្នា របស់ដំរីឯកោ ការ៉ាន់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T