ក្រុមហ៊ុនអាកាសចរណ៍មួយ តម្រូវឲ្យអ្នកដំណើរចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណាជាមុនសិន មុននឹងធ្វើការហោះហើរ

//s9.kh1.co/99/99ad442cc44b8395ad34d8b2ae8e8543d21ade98.jpg
សង្គម

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រទេសនេះបានពឹងផ្អែកលើការបិទតំបន់ ពង្រីកការធ្វើតេស្ដ និងការតាមដានពីទំនាក់ទំនងយ៉ាងហ្មត់ចត់។

អូស្ត្រាលី៖ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនិយាយថា នៅពេលអនាគត អ្នកធ្វើដំណើរតាមផ្លូវអាកាសចាំបាច់ត្រូវបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីឡើងជិះជើងហោះហើររបស់ក្រុមហ៊ុន Qantas។ ថៅកែក្រុមហ៊ុនដឹកជញ្ជូន លោក Alan Joyce បាននិយាយថា ការផ្លាស់ប្ដូរនេះនឹងជាភាពចាំបាច់ នៅពេលវ៉ាក់សាំងត្រូវបានបញ្ចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អូស្ត្រាលីបានបិទព្រំដែនអន្តរជាតិរបស់ខ្លួន តាំងពីជំងឺរាតត្បាតផ្ទុះឡើងដំបូងៗ និងបានតម្រូវឲ្យអ្នកដំណើរធ្វើចត្តាឡីស័ក។ ថ្មីៗនេះ ប្រទេសនេះបានពឹងផ្អែកលើការបិទតំបន់ ពង្រីកការធ្វើតេស្ដ និងការតាមដានពីទំនាក់ទំនងយ៉ាងហ្មត់ចត់ ដើម្បីជំរុញឲ្យការឆ្លងជាប្រចាំថ្ងៃទូទាំងប្រទេស មានការធ្លាក់ចុះមកក្បែរចំណុចសូន្យ។

ក្រុមហ៊ុនអាកាសចរណ៍ Qantas តម្រូវឲ្យមានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩
ក្រុមហ៊ុនអាកាសចរណ៍ Qantas តម្រូវឲ្យមានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩

នៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃចន្ទ លោក Joyce បាននិយាយថា ក្រុមហ៊ុន Qantas កំពុងពិនិត្យឡើងវិញនៃការផ្លាស់ប្ដូរលក្ខខណ្ឌរបស់ខ្លួន សម្រាប់អ្នកដំណើរអន្តរជាតិ ខណៈឧស្សាហកម្មនេះត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារការរឹតត្បិតការធ្វើដំណើរ។ លោកបានប្រាប់អ្នកយកព័ត៌មានថា អ្នកដំណើរត្រូវបានស្នើសុំ ឲ្យមានការចាក់វ៉ាក់សាំង មុនពេលឡើងលើយន្តហោះ សម្រាប់អ្នកដំណើរអន្តរជាតិចេញចូលប្រទេស វាជារឿងមួយដ៏ចាំបាច់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T