អ្នកម៉ាក់សម័យថ្មី Gigi Hadid ឈរបង្អួតសម្រស់ធម្មជាតិជាមួយកូន មើលទៅឡើងជឿជាក់

//s9.kh1.co/27/27e66647022d5e295cfd43516c34f99a813344a8.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីសម្រាល បាន ២ខែ តារាម៉ូដែល Gigi Hadid បានបង្អួតសម្រស់ ដ៏សែនលេចធ្លោ ទាក់ទាញមិនស្ទើរពីមហាជន

បរទេស៖ កាលពីថ្ងៃទី ២៣  ខែវិច្ឆិកា តារាម៉ូដែល Gigi Hadid នៅតែបន្ត ចែករំលែករូបថតរបស់នាងជាមួយនឹងកូនស្រីអាយុ ២ ខែនៅលើបណ្តាញសង្គម Instagram គណនីផ្ទាល់ខ្លួន ដែលត្រូវបានគេដឹងថា​ ស្ថិតនៅក្នុងរដ្ឋ Pennsylvania នៅលើផ្ទះកសិដ្ឋានគ្រួសារមួយកន្លែង រស់នៅជុំគ្នា បូករួមនឹងមិត្តប្រុសរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបភាពមួយនេះ ត្រុវបានគេសង្កេតឲ្យឃើញថា តារាស្រីរូបនេះ គ្មាន ការតុបតែងមុខនោះទ គឺថាទទេស្អាត១០០ ភាគរយតែម្តង។ ជាពិសេសនោះ នៅលើមុខរបស់នាងនៅតែស្រស់ស្អាត និងមានទាក់ទាញ ស្បែកដ៏សែនរលោងឥតខ្ចោះ ដែលធ្វើឱ្យមហាជនសរសើរនាងឥតឈប់ឈរ ពីរូបសម្រស់របស់នាងក្រោយសម្រាលកូនរួចហើយ។

យ៉ាងណាមិញ បន្ទាប់ពីសម្រាលកូនរួច សម្រស់ មិត្តស្រីរបស់ Zayn Malik រូបនេះ នាពេលបច្ចុប្បន្ន គឺមិនអន់ជាងមុននោះទេ អាចនិយាយបានថា រឹតតែស្រស់ស្អាតថែមទៀតផង។ ទោះបីជាយើងលែងបានឃើញ ការផាត់មុខបែបស៊ិចស៊ី ក៏ដិតៗដូចមុនទៀត តែអ្នកម៉ាក់កូនមួយរូបនេះ បានបញ្ចេញស្ទាយ បែបទន់ភ្លន់ ជាមួយរូបភាពថ្មីដែលអ្នកគាំទ្រកាន់ចង់ឃើញជាញឹបញាប់តែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid កាលសម្រាលកូនបាន ១ខែ
Gigi Hadid កាលសម្រាលកូនបាន ១ខែ
Gigi Hadid សម្រាលកូនបាន ២ខែ
Gigi Hadid សម្រាលកូនបាន ២ខែ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T