ជាគ្រួសារដ៏កក់ក្ដៅ! ខួបកូនស្រី ម៉ារីម៉ា រៀបចំសាមញ្ញៗ មើលទៅមានក្ដីសុខណាស់ទៅហើយ​

//s9.kh1.co/fe/fe9c22350027424582519901c19d432ade4f07f7.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ខួបកំណើតកូនស្រីឆ្នាំនេះ តារាសម្ដែងស្រីល្បីឈ្មោះ Marian Rivera និង ស្វាមី លោក Dingdong Dantes បានរៀបចំឡើងតាមបែបសាមញ្ញ ប៉ុន្តែពោរពេញដោយភាពកក់ក្ដៅ

ហ្វីលីពីន៖ ក្រោយពីបានសាងគ្រួសារនឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជីវិតគ្រួសាររបស់ តារាស្រី Marian Rivera ហៅ ម៉ារីម៉ា និងស្វាមី លោក Dingdong Dantes កា​ន់តែសុភមង្គលខ្លាំងឡើង រួមទាំងមានចំណងស្នេហ៍ ដែលជាកូនប្រុសស្រីដ៏គួរឲ្យស្រលាញ់ ដល់ទៅ ២ នាក់ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ក្រុមគ្រួសាររបស់តារាស្រីរូប​នេះ ក៏បានបង្ហាញពីការជួបជុំសាជាថ្មី ក្នុងឱកាសនៃរៀបចំពីធីខួបកំណើតគម្រប់៥ឆ្នាំ ទៅដល់កូនស្រីច្បងរបស់នាង និងស្វាមី ដែលនៅក្នុងពិធីទាំងមូល អ្នកទាំងពីរ បានរៀបចំឡើងយ៉ាងសាមញ្ញ និងមានការតុបតែងខ្លួន ក្នុងស្ទាយ៍ធម្មតា ប៉ុន្តែមើលទៅ ពិតជាមានភាពកក់ក្ដៅ ពោរពេញដោយស្នាមញញឹម នៅក្នុងក្រុមគ្រួសារដ៏ពេញលេញមួយនេះ។ 

ជាមួយគ្នានេះដែរ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើន ក៏បានចូលមកអបអរ និងជូនពរថ្ងៃកំណើតដល់ កូនស្រីអ្នកទាំងពីរ គ្រប់គ្នា ក៏ដូចជាបានសម្ដែងនូវក្ដីរីករាយ ចំពោះគ្រួសារដ៏មានក្ដីសុខ របស់អ្នកទាំងពីរ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Marian Rivera
Marian Rivera
Marian Rivera និង គ្រួសារ
Marian Rivera និង គ្រួសារ
Marian Rivera និង គ្រួសារ
Marian Rivera និង គ្រួសារ
កូនស្រី របស់ Marian Rivera និង ស្វាមី
កូនស្រី របស់ Marian Rivera និង ស្វាមី
កូនស្រី របស់ Marian Rivera និង ស្វាមី
កូនស្រី របស់ Marian Rivera និង ស្វាមី
Marian Rivera និង គ្រួសារ ក្នុងពិធីខួបកំណើតកូនស្រី
Marian Rivera និង គ្រួសារ ក្នុងពិធីខួបកំណើតកូនស្រី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T