គេរាយការណ៍មកថា Song Joong Ki នឹងធ្វើជាពិធីករ នៅក្នុងកម្មវិធីយក្ស MAMA ឆ្នាំនេះ!

//s9.kh1.co/0d/0d1a69c8652a997ce26bfcfcc6ec8f0456d41e9b.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែងប្រុស ដ៏មានប្រជាប្រិយលោក Song Joong Ki នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កម្មវិធីយក្សដ៏ធំ Mnet Asian Music Awards ក្នុងឆ្នាំ ២០២០​ នេះ។

កូរ៉េខាងត្បូង ៖ តារាសម្តែងប្រុស ដ៏មានប្រជាប្រិយលោក Song Joong Ki នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធី Mnet Asian Music Awards ឆ្នាំ ២០២០ នេះ (ពានរង្វាន់តន្រ្តីអាស៊ី ឆ្នាំ២០២០)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ មានអ្នកធ្វើការនៅក្នុងប៉ុស្ត៍ទូរទស្សន៍ Mnet បានលើឡើង នៅក្នុងកញ្ចក់ទូរទស្សន៍របស់ កម្មវិធី Maeil Business Daily Star នៅថ្ងៃទី ២៤ នេះថា លោក Song Joong Ki ត្រូវបានគេបញ្ជាក់ថា លោកនឹងត្រូវបានផ្តល់កិត្តិយសជាពិធិករ របស់កម្មវិធី MAMA ២០២០ នេះម្តងទៀត ក្រោយលោកធ្លាប់ធ្វើ កាលពីឆ្នាំ ២០១២ ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ។

Song Joong Ki
Song Joong Ki

គួរបញ្ជាក់ផងដែរថា កម្មវិធី Mnet Asian Music Awards នេះបានបង្តើតឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលប្រារព្ធឡើងមុនគេបង្អស់ ក្នុងឆ្នាំ ១៩៩៩ ដោយផលិតកម្មមួយដែលមាន CJ E&M ជាអ្នកគ្រប់គ្រង។

កម្មវិធីនេះធ្វើឡើងសម្រាប់ ប្រគល់ពានរង្វាន់ដល់សិល្បករទាំងអស់ ដែលស្ថិតនៅផ្នែកខុសៗគ្នា។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ គំនិតសំខាន់របស់ MAMA នៅឆ្នាំនេះ គឺ NEW-TOPIA ដែលជាការបង្ហាញពិភពមួយដែលអ្នកគាំទ្រនៅជុំវិញពិភពលោក អាចផ្សាភ្ជាប់ជាមួយគ្នា ទៅនឹងសិល្បករ ក៏ដូចជាតន្រ្តី​៕

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T