កក្រើកទៀតហើយ! តោះមកមើលការព្យាករណ៍លទ្ធផលនៃជំនួបរវាង Inter និង R. Madrid ព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

//s9.kh1.co/63/6399c0462be44d2c411470fdfb5a0fb8a4f3ac57.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មកមើលការព្យាករណ៍លទ្ធផលរបស់គេហទំព័រ Sportskeeda​ នៃជំនួបរវាង Inter Milan និង R. Madrid ព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

បរទេស៖ សម្រាប់ការប្រកួតវគ្គចែកពូលជុំទី២នៃពានរង្វាន់ UEFA Champions League ម៉ោង៣ព្រឹក ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្លិប Inter Milan របស់អ៊ីតាលីនឹងត្រូវបើកទ្វាទទួលស្វាគមន៍ក្លិបភ្ញៀវ Real Madrid របស់អេស៉្បាញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Inter Milan
ក្រុមកីឡាកររបស់ក្លិប Inter Milan

សម្រាប់ការជួបគ្នា១០ប្រកួតចុងក្រោយ Inter Milan ឈ្នះបាន៥ប្រកួត ស្មើមួយប្រកួត និង Real Madrid ឈ្នះបាន៤ប្រកួត។ ហើយសម្រាប់ជំនួបចុងក្រោយកាលពីដើមខែវិច្ឆិកានេះ Real Madrid បានយកឈ្នះ Inter Milan ដោយលទ្ធផល៣ទល់នឹង២។ 

ក្រុមកីឡាកររបស់ក្លិប Real Madrid 
ក្រុមកីឡាកររបស់ក្លិប Real Madrid 

ដោយឡែកសម្រាប់ប្រកួតចុងក្រោយរបស់នៅ Serie A ចុងសប្តាហ៍មុននេះ Inter Milan ធ្វើបានល្អណាស់ដោយតាមពីក្រោយយកឈ្នះ Torino ដោយលទ្ធផល៤ទល់នឹង២។ ចំណែកឯប្រកួតចុងក្រោយរបស់ Real Madrid នៅ La Liga វិញបានត្រឹមតែស្មើគ្នា១ទល់នឹង១ជាមួយ Villarreal ប៉ុណ្ណោះ។ 

ក្រុមកីឡាកររបស់ក្លិប Inter Milan
ក្រុមកីឡាកររបស់ក្លិប Inter Milan

ក្រឡេកមកមើលកីឡាករជួរមុខរបសក្លិបទាំងពីដែលនឹងត្រូវអវត្តមានក្នុងការប្រកួតនេះមានដូចជា៖

  • ក្លិប Inter Milan៖ កីឡាករ Matias Vecino, Stefano Sensi, Daniele Padelli, Marcelo Brozovic និង Aleksandr Kolarov
  • ក្លិប Real Madrid៖ កីឡាករ Fede Valverde, Alvaro Odriozola, Sergio Ramos និង Luka Jovic

យ៉ាងណាមិញសម្រាប់លទ្ធផលនៃការប្រកួតនេះ គេហទំព័រ  Sportskeeda បានធ្វើការទស្សន៍ទាយថា Inter Milan ២-២ Real Madrid

ក្រុមកីឡាកររបស់ក្លិប Real Madrid 
ក្រុមកីឡាកររបស់ក្លិប Real Madrid 

ប្រភពsportskeeda

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T