ខ្សែប្រយុទ្ធ Christian Eriksen អាចនឹងចាកចេញពីក្លិប Inter Milan នៅខែមករាខាងមុខ

//s9.kh1.co/27/27a2776d74ce97793c30f464cd6bde8335a6ae5a.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កីឡាករខ្សែប្រយុទ្ធ Christian Eriksen អាចនឹងចាកចេញពីក្លិប Inter Milan ក្នុងខែមករាឆ្នាំ២០២១

ដាណឺម៉ាក៖ សារព័ត៌មាន Sky Sports បានចេញផ្សាយថា លោក Beppe Marotta នាយកប្រតិបត្តិក្លិប Inter Milan បានបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធដាណឺម៉ាក  Christian Eriksen អាចចាកចេញពីក្លិបបានក្នុងខែមករាឆ្នាំ២០២១ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែមករាឆ្នាំ២០២០ ពោលគឺមុនការបញ្ជាក់ខាងលើ អតីតយុវជនរបស់ក្លិប AFC Ajax វ័យ២៨ឆ្នាំខាងលើបានផ្ទេរពីក្លិប Tottenham ទៅចូលរួមជាមួយក្លិប Inter Milan ប៉ុន្តែតាំងពីពេលដែលផ្ទេរចូលមកនោះ គេមិនបានបង្ហាញលទ្ធផលល្អនៅអ៊ីតាលីសោះឡើយ។  

  កីឡាករខ្សែប្រយុទ្ធ លោក Christian Eriksen 
  កីឡាករខ្សែប្រយុទ្ធ លោក Christian Eriksen 

លោក Beppe Marotta ប្រាប់តាមរយៈសារព័ត៌មានខាងលើថាថា៖ «ខ្ញុំសូមបន្ថែមច្បាស់ៗថាពួកយើងនឹងមិនរារាំងកីឡាករទេ ប្រសិនពួកគេស្នើសុំចាកចេញ។ នៅខណៈនេះ គ្មានសំណើណាមកដល់នៅឡើយទេ ប៉ុន្តែនៅពេលវេលាស័ក្ដិសមណាមួយ ពួកយើងនឹងព្យាយាមធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ»។

កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលក្លិប Inter Milan ឈ្នះ៤-២ លើ Torino នោះ អតីតគោលដៅរបស់ Manchester United រូបនេះមិនទទួលបាននាទីចូលលេងឡើយ។ គួរឱ្យដឹងដែរថា កីឡាករ Christian Eriksen  មិនបានជះឥទ្ធិពលក្នុងក្របខ័ណ្ឌ Serie A រដូវកាលថ្មីនេះឡើយ តែឧស្សាហ៍អង្គុយបង់បម្រុងទៅវិញ៕

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T