ក្លិបបិសាចក្រហម Manchester United ត្រៀមលក់ចេញកីឡាកររូបនេះនៅក្នុងតម្លៃទាប

//s9.kh1.co/b8/b800d41225b73faced45a520053b168ae16fad34.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្លិបបិសាចក្រហម Manchester United ត្រៀមលក់ចេញកីឡាករ Sergio Romero នៅតម្លៃទាបមួយ ពោលគឺប្រមាណ ២,៥ លានផោនតែប៉ុណ្ណោះ នេះបើយោងទៅតាមការចេញផ្សាយរបស់Dailymail។

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រៀមលក់ចេញកីឡាករ Sergio Romero នៅតម្លៃទាបមួយ ពោលគឺប្រមាណ ២,៥ លានផោនតែប៉ុណ្ណោះ នេះបើយោងទៅតាមការចេញផ្សាយរបស់ Dailymail ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sergio Romero
  កីឡាករ Sergio Romero

យ៉ាងណាមិញ ការលក់ចេញនេះផងដែរ គឺជារឿងចាំបាច់មួយ ដោយសារតម្រូវការនៃប្រាក់ចំណូលចូលក្នុងក្លិប ណាមួយនៅក្លិប ក៏មិនសូវប្រើប្រាស់គេថែមទៀត ក្រោយមានកីឡាករ Dean Henderson ត្រលប់មកធ្វើជាដៃទីពីរនៅរដូវកាលនេះ។

គួរឱ្យដឹងដែរថា នៅឆ្នាំ២០១៥ កីឡាកររូបនេះ បានផ្ទេរចេញពី Sampdoria មកចូលរួមជាមួយ Manchester United ដោយគ្មានតម្លៃខ្លួន ពោលគឺមានរយៈពេល ៥ ឆ្នាំហើយ។  គេបានបង្ហាញខ្លួននៅក្លិប United ៦១ ប្រកួត ហើយពានរង្វាន់ដែលរូបគេជួយឱ្យក្លិបឈ្នះបានគឺ UEFA Europa League ដែលជាពានធំអំឡុងរូបគេជួយក្លិប៕  

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T