កូន១ពិតមែន តែ ហ្វីយ៉ាតា នៅតែធ្វើឲ្យហ្វេនៗជ្រួលជ្រើមមិនស្ទើរ ជាមួយរូបភាពដ៏ស្រស់ស្អាតទាំង ៧ សន្លឹក

//s9.kh1.co/fc/fc7b2256926529035073e6394831eb9a66819059.jpg
នារី

 ២៤-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

កូន ១ មែនតែ ហ្វីយ៉ាតា នៅតែធ្វើឲ្យហ្វេនៗជ្រួលជ្រើមមិនស្ទើរ ជាមួយរូបភាពដ៏ស្រស់ស្អាតទាំង ៧ សន្លឹក !

ភ្នំពេញ៖ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ជាអតីត Freshie Girl ជាប់ចំណាត់ថ្នាក់លេខ២ ទោះបច្ចុប្បន្ន តារាស្រីរូបនេះមិនសូវលេចមុខច្រើនក្នុងវិស័យសិល្បៈក្តី ប៉ុន្តែសម្រាប់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់អ្នកនាងនៅតែល្បីសុះសាយនៅតាមបណ្តាញសង្គមនានាក្នុងពេលបច្ចុប្បន្ននេះ។ ដោយសារមហាជនគ្រប់មជ្ឈដ្ឋានពិតជាចាប់អារម្មណ៍លើជីវិតឯកជន ពិសេសការតុបតែងខ្លួនប្លែកៗ ស៊ិចស៊ី លេចធ្លោ ស៊ីវិល័យដ៏ស្រស់ស្អាតរបស់អ្នកនាងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ដូចដែលហ្វេនៗបានដឹងស្រាប់ហើយថាអ្នកនាង ហ្វីយ៉ាតា មានកូនប្រុសម្នាក់ដែលមានមុខមាត់គួរឲ្យក្នាញ់ ប៉ុន្តែបើក្រឡេកទៅមើលរូបសម្រស់អ្នកម៉ាក់សម័យថ្មីរូបនេះវិញឃើញថាក្រមុំល្មមៗសុំខ្មាសតែម្ដងទាំងមុខមាត់ស្រស់ស្អាត ពិសេសរូបរាងដ៏ស្រឡូនគួរឲ្យទាក់ទាញ។

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គម Facebook និង Instagram សង្កេតឃើញថាតារាស្រីរូបនេះតែងតែបង្ហោះនូវរូបភាពស្អាតៗ និងទាក់ទាញជាហូរហែ ដើម្បីជាចំណីភ្នែកសម្រាប់អ្នកគាំទ្រ និងមហាជនដែលតែងតែតាមដាននឹងជីវិតរបស់អ្នកនាង។ ជាក់ស្តែង កាលពីប៉ុន្មានម៉ោងនេះតារាស្រី ហ្វីយ៉ាតា បានបង្ហោះរូបភាពថ្មីៗក្តៅៗជាច្រើនសន្លឹកក្នុងឈុតរ៉ូបពណ៌ទឹកក្រូចលើជង្គង់ ជាមួយស្ទាយ៍បែបទាន់សម័យ មើលទៅសុភាព ប៉ុន្តែពិតជាទាក់ទាញខ្លាំងមែនទែន រួមជាមួយនឹងទឹកមុខដ៏ក្រមិចក្រមើមគួរឲ្យស្រលាញ់របស់អ្នកនាងតែម្តង៕

សូមទស្សនារូបភាពស្រស់ស្អាតរបស់ ហ្វីយ៉ាតា ខាងក្រោមនេះ ៖

ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ថៃ នារីសុជាតា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T