Nadech ត្រៀមផែនការធំមួយសម្រាប់ Yaya ដោយធ្វើ.....

//s9.kh1.co/4e/4e7e4f6450d9c25737f9601841e5a6e8602d9b77.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

Nadech មានគម្រោងធំមួយក្នុងជីវិត និងសម្រាប់គូស្នេហ៍របស់គាត់ ដោយគាត់ត្រៀមធ្វើផែនការមួយដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

ថៃ៖ តារាសម្តែងតួឯកប្រុស Nadech ជាតារាប្រុសដ៏ល្បីខ្លំាងមួយរូបនៅប្រទេសថៃ គាត់ទទួលបានការគាំទ្រយ៉ាងកុះករពីសំណាក់ហ្វេនៗរបស់គាត់ ជាងពិសេសខាងបេក្ខនារីៗ។ ដោយសារតែមុខមាត់ដ៏សង្ហារបស់គាត់ ធ្វើឲ្យនារីៗជាច្រើននៅថៃលង់ស្នេហ៍ និងចូលចិត្តយ៉ាងក្រៃលែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Nadech បានបង្ហើបពីជីវិតស្នេហារបស់គាត់ឲ្យខាងសារព័ត៌មានបានដឹងថា កាន់តែធំធាត់ កាន់តែផ្អែមល្ហែមសំរាប់គូសង្សារ Nadech និង Yaya ព្រោះសម្តីមួយម៉ាត់ៗដែលចេញពី Nadech ដែលនិយាយពី Yaya តែងតែបង្ហើបពីស្នេហាផ្អែមល្ហែមជានិច្ច ដល់ថ្នាក់ស្រមៃដល់ថ្ងៃចូលរោងការ។

ក្នុងនោះ Nadech Kugimiyas បាននិយាយថា៖

យើងតែងតែផ្អែមល្ហែមដាក់គ្នាជារៀងរហូតមក កាន់តែធំធាត់ គឺយើងកាន់តែបារម្ភពីគ្នា​ ខ្ញុំចង់មានពេលឲ្យគាត់ឲ្យកាន់តែច្រើន ចង់ប្រើពេលគ្រប់នាទីជាមួយនិងគាត់ ដោយហេតុនេះវាក៏ក្លាយទៅស្នេហាផ្អែមល្ហែមតែម្តង។​សំរាប់រូបកូនស្រីរបស់ Yaya ក្នុងក្តីស្រមៃដែលហ្វេនៗធ្វើឲ្យពួកខ្ញុំខ្ញុំគិតថាវាគួរឲ្យស្រលាញ់ខ្លាំងណាស់ យើងទាំងពីរគឺពិតជារំភើបចិត្តយ៉ាងខ្លំាងពេលដែលបានឃើញរូបនោះ។
សម្រាប់មុខមាត់របស់កូនស្រីខ្ញុំ ខ្ញុំគិតថា ខ្ញុំមិនរំពឹងអ្វីនោះទេ ស្រេចលើខ្លួនគេទៅចុះ ជួនកាលប៉ាសង្ហារម៉ាក់ស្អាត ខ្ញុំក៏មិនដឹងដែរថាពេលកូនចេញមក គេនឹងមានមុខមាត់ទៅជាយ៉ាងណានោះទេ ពេលនេះខ្ញុំគិតថា ខ្ញុំគួរតែធ្វើបុណ្យឲ្យបានច្រើនទៅបានហើយ។
បើឲ្យគិតគូររឿងមានកូន ជួនកាលពេលខ្ញុំឃើញកូនក្មេងតូចៗ ខ្ញុំក៏ស្រលាញ់ដែរ តែនៅពេលនេះ ខ្ញុំមិនទាន់គិតចង់មានកូន រឺត្រូវមានកូនប៉ុន្មាននាក់នោះទេ។
ឯម្តាយរបស់ខ្ញុំ គាត់មិនជំទាស់អ្វីនោះទេ អ្វីៗគឺស្រេចលើខ្ញុំទាំងអស់។ ខ្ញុំគិតថា ពេលមានចៅ គាត់ប្រហែលជាស្វាហាប់និងត្រេកអរជាងនេះ គាត់នឹងមានក្តីសុខខ្លាំងណាស់។
សម្រាប់ថ្ងៃចូលមង្គលការ ខ្ញុំគិតថា យើងត្រូវត្រៀមផែនការឲ្យបានច្បាស់លាស់ជាមុនសិន​ យើងចង់ឲ្យភាគីទាំងសងខាងដឹងលឺសិន ណាមួយពួកយើងនៅមានការងារត្រូវបំពេញជាច្រើនទៀត អញ្ចឹងយើងត្រូវទុកវាដោយឡែកសិន។
សម្រាប់ពិធីអាពាហ៍ពិពាហ៍ ខ្ញុំចង់បង្កើតវាឲ្យពិសេសបំផុត ត្រូវតែធ្វើឲ្យ Yaya មិនអាចបំភ្លេចបាន ដូច្នេះខ្ញុំគិតគូរច្រើនណាស់ ហើយវាចាំបាច់ វាមិនអាចចេញមកបែបធម្មតាៗបាននោះទេ ព្រោះគាត់ជាតារាសម្តែងតួឯកស្រីលំដាប់ជួរមុខ។ ខ្ញុំបានគិតអំពីថ្ងៃចូលមង្គលការដែរ ប៉ុន្តែដោយសារតែ Covid-19 អ្វីៗគឺត្រូវបានផ្លាស់ប្តូរអស់ អញ្ចឹងពេលនេះ ខ្ញុំក៏ទុកវាចោលសិន ព្រោះអ្វីៗវានៅមិនទាន់ទៀង

នាបច្ចុប្បន្ននេះ Nadech Kugimiyas ក៏នៅបន្តការងាររបស់គាត់ជាតារាសម្តែងជាបន្តបន្ទាប់ ហើយថ្មីៗនេះផងដែរ គាត់ទើបតែបញ្ចប់ការថតភាពយន្តមួយជាមួយ Baifern Pimchanok ដែលនឹងត្រៀមផ្សព្វផ្សាយឆាប់ៗ៕

ទស្សនារូបភាពខាងក្រោម៖ 

លោក  Nadech Kugimiyas
លោក  Nadech Kugimiyas
លោក  Nadech Kugimiyas
លោក Nadech Kugimiyas
លោក  Nadech Kugimiyas
លោក Nadech Kugimiyas
លោក  Nadech Kugimiyas
លោក Nadech Kugimiyas
លោក  Nadech Kugimiyas
លោក Nadech Kugimiyas
You Sothiphat
យូ សុធីផាត់

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T