ថៃ៖ ជាការពិតណាស់ តារាសម្ដែង Koi Rachawin និង Toon Bodyslam ជាគូស្នេហ៍មួយគូ ដែលស្រលាញ់គ្នាល្អូកល្អើនចាក់ទឹកមិនលេចនោះទេ ហើយពេលវេលានៃការសាងក្ដីស្រលាញ់របស់ពួកគេក៏មានរយៈពេលជាច្រើនឆ្នាំមកហើយដែរ ទើបពួកគេសម្រេចចិត្តចូលរោងរៀបការតាមប្រពៃណីជាមួយគ្នា ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងដំណឹងដ៏សែនរីករាយនេះផងដែរ ហ្វេនៗរបស់តារាស្រីរូបនេះ ជាច្រើនពិតជារំភើបចិត្តជំនួសណាស់ ខណៈថ្ងៃពិសេសរបស់តារាទាំងពីរនេះ កាន់តែខិតជិតមកដល់ឆាប់ៗបែបនេះ។
ក្នុងនោះទៀតសោត ស្របពេលដែលសល់តែប៉ុន្មានថ្ងៃទៀតត្រូវចូលរោងការ ថ្មីៗនេះ Koi និងToon ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ពួកគេជាមួយគ្នា បង្ហាញភាពស្រស់ស្អាត ក្នុងឈុតកូនកម្លោះកូនក្រមុំបែបប្រពៃណីថៃ ដោយឈរថតរូបបង្ហាញស្នាមញញឹមដាក់គ្នាទៅវិញទៅមក មើលទៅពិតជាស្រស់ស្អាត សមគ្នា និងមានក្ដីសុខខ្លាំងតែម្ដង។
យ៉ាងណាមិញ តាមរយៈរូបភាពទាំងអស់នោះដែរ ពេលដែលហ្វេនៗឃើញហើយ ពួកគេក៏នាំគ្នាចូលរួមត្រេកអរ ក៏ដូចជាផ្ញើពាក្យជូនពរ ដល់តារាទាំងពីរនេះជាហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖