សុខៗ Baifern ចូលពេទ្យក្នុងពេលកំពុងសម្ដែង ព្រោះតែ.....

//s9.kh1.co/ff/ff5754eed5e429e58e871249143b1132b0430c90.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

Baifern ចូលពេទ្យ ខណៈពេលកំពុងតែមានការងារច្រើនមមាញឹក ក្នុងការងារសិល្បៈ បុ៉ន្តែនាងក៏នៅអត់ធ្មត់តស៊ូជាបន្តបន្ទាប់។

ថៃ៖ តារាសម្តែងតួឯកស្រី Baifern Pimchanok ដែលជាតារាជួរមុខរបស់ថៃ កំពុងតែទទួលភាពល្បីល្បាញ និងការគំាទ្រពីសំណាក់ប្រិយមិត្តយ៉ាងកុះករ ព្រោះនាងមានសមត្ថភាពយ៉ាងខ្លាំងក្លាក្នុងការសម្ដែង និងគួបផ្សំជាមួយស្រស់ស្អាតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីប៉ុន្មានម៉ោងមុន សារព័ត៌មានមួយ បានចុះផ្សាយថា Baifern Pimchanok សម្រាកមិនគ្រប់គ្រាន់ ដោយសារតែនាងមានព្រឹត្តិការណ៍ញឹកញាប់ជាបន្តបន្ទាប់ ធ្វើ៎ឲ្យនាងធ្លាក់ខ្លួនឈឺ ហើយទីបំផុតបានចូលពេទ្យជាលើកទី​ ២។

ក្នុងនោះ Baifern Pimchanok បាននិយាយថា ៖

 ដោយសារតែខ្ញុំសម្រាកមិនបានគ្រប់គ្រាន់ ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនឈឺអស់ ៧ថ្ងៃជាប់គ្នាហើយ ទោះជាយ៉ាងណាក្តី ខ្ញុំក៏នៅបន្តការងាររបស់ខ្ញុំជារឿយៗ ដោយមិនបានឈប់សម្រាកឡើយ ហើយខ្ញុំត្រូវញ៉ាំថ្នាំរាល់ ៦-៨ ម៉ោង ប៉ុន្តែវានៅតែមិនជាសះស្បើយឡើយ។ ក្រៅពីនេះ ខ្ញុំមានជំងឺគ្រុនទៀតផង បូកផ្សំជាមួយជំងឺរលាកច្រមុះថែមទៀត ដោយសារតែមិនព្រមសម្រាកឲ្យបានគ្រប់គ្រាន់។ ខ្ញុំត្រូវថតរឿងជាបន្តបន្ទាប់ ខ្ញុំព្យាយាមអត់ធ្មត់ខ្លាំងណាស់ ក៏ប៉ុន្តែរាងកាយវាទៅលែងរួច គឺខ្សោយខ្លាំងណាស់ ខ្ញុំហូបចុកបានធម្មតា តែទីបំផុតខ្ញុំក៏នៅតែធ្លាក់ខ្លួនឈឺដដែល។
លោកគ្រូពេទ្យឲ្យខ្ញុំសម្រាកនៅមន្ទីរពេទ្យមួយអាទិត្យ ប៉ុន្តែខ្ញុំសូមមកសម្រាកនៅផ្ទះវិញ បន្ទាប់ពីសម្រាកបាន ១ ថ្ងៃ ខ្ញុំក៏បន្តទៅថតរឿងទៀត។ ក្នុងអំឡុងខែនេះ មានព្រឹត្តិការណ៍ច្រើនខ្លំាងមែនទែនដែលខ្ញុំត្រូវបំពេញ ហើយខ្ញុំគិតថាវានឹងកន្លងផុតទៅបានយ៉ាងជោគជ័យ។
ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំធ្វើការទាំងយប់ ទាំងថ្ងៃ ចប់ពីការងារមួយគឺចូលការងារមួយទៀត ហើយខ្ញុំត្រូវប្រញាប់បំពេញវាឲ្យបានលឿនបំផុតដែរ វាហាក់បីដូចជាខ្ញុំគ្មានពេល សម្រាកអ្វីសោះ ប៉ុន្តែខ្ញុំយល់ ព្រោះវាជារឿងចាំបាច់។ ថ្មីៗនេះ ទម្ងន់របស់ខ្ញុំរៀងស្រកបន្តិច ព្រោះខ្ញុំនៅចង្អោរខ្លះៗ ប៉ុន្តែថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាអូខេខ្លាំងណាស់។
ខ្ញុំសូមអរគុណដល់ការព្រួយបារម្ភពីប្រិយមិត្តទាំងអស់ ហើយក៏សុំទោសផងដែលធ្វើឲ្យព្រួយបារម្ភ ចាប់ពីពេលនេះតទៅ វានឹងល្អប្រសើរជាងមុន។


គួរឲ្យកត់សម្គាល់ផងដែរ  Baifern Pimchanok ក៏នៅបន្តការងាររបស់នាងជារឿយៗ ហើយថ្មីៗនេះ នាងទើបតែបញ្ចប់រឿងជាមួយ Nadech ដែលនឹងត្រៀមផ្សព្វផ្សាយឆាប់ៗ៕

កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok
You Sothiphat
យូ សុធីផាត់

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T