សហរដ្ឋអាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅមជ្ឈឹមបូព៌ា

//s9.kh1.co/4a/4a83bbe647bd2cf70ea239434dd54136ebdb05a6.jpg
សង្គម

 ២៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

យោធាសហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់មជ្ឈឹមបូព៌ាកាលពីថ្ងៃសៅរ៍​

វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់មជ្ឈឹមបូព៌ាកាលពីថ្ងៃសៅរ៍​ ​បន្ទាប់ពីរដ្ឋបាល លោក ត្រាំ បានប្រកាសកាលពីប៉ុន្មានថ្ងៃមុន ស្តីពីគម្រោងដកកងទ័ពអាមេរិកមួយផ្នែកទៀត ពីអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ជាការកងទ័ពអាកាស​អាមេរិក​និយាយថា សមាជិកកងទ័ពអាកាសអាមេរិកនៃកងយន្តហោះ B-52H Stratofortress បាន​បំពេញបេសកកម្ម​​ដើម្បី «ផ្តល់ជា​ការជូនដំណឹង​ខ្លី» ​ក្នុងគោលបំណង​រារាំងការឈ្លានពាន ​ក៏ដូចជាធានាការពារដល់ដៃគូនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

គួររម្លឹកថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់អាមេរិកមួយគ្រឿងនេះ ធ្លាប់មានវត្តមានចុងក្រោយក្នុងតំបន់មជ្ឈឹមបូព៌ា គឺនៅដើមឆ្នាំ ២០២០។ ហើយបេសកកម្មថ្មី ដែលចាប់ផ្តើមឡើងកាលពី​ថ្ងៃសៅរ៍កន្លងទៅនេះ គេក៏នៅមិនទាន់ទទួលបានរបាយការណ៍ ថាតើយន្តហោះបានធ្វើដំណើរទៅគោលដៅមួយណា នៅក្នុងតំបន់មជ្ឈឹមបូព៌ា៕

យន្តហោះ B-52H Stratofortress នៅមូលដ្ឋានទ័ពអាកាស Minot រដ្ឋ North Dakota
យន្តហោះ B-52H Stratofortress នៅមូលដ្ឋានទ័ពអាកាស Minot រដ្ឋ North Dakota
បេសកកម្ម​​នេះ ធ្វើឡើងដើម្បី​​រារាំងការឈ្លានពាន ​ក៏ដូចជាធានាការពារដល់ដៃគូ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក
បេសកកម្ម​​នេះ ធ្វើឡើងដើម្បី​​រារាំងការឈ្លានពាន ​ក៏ដូចជាធានាការពារដល់ដៃគូ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T