អាការៈឈឺពោះទាំង ៧ អាចជាមុខសញ្ញាជំងឺស្ទះសរសៃឈាមបេះដូង!

//s9.kh1.co/fc/fcc2a534cfdf62a6e828cf4673a1244c93f5cc18.jpg
នារី

 ២៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អាការៈ​ឈឺពោះ​អាច​កើត​មាន​ឡើង​ជា​ធម្មតា និង​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ប៉ុន្តែ​ជួនកាល​ឈឺពោះ​នេះ​ក៏​បញ្ជាក់​ពី​បញ្ហា​សុខភាពដ៏ធ្ងន់ធ្ងរ​ធំ​មួយ​ដែរ។

អាការៈ​ឈឺពោះ​អាច​កើត​មាន​ឡើង​ជា​ធម្មតា និង​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ប៉ុន្តែ​ជួនកាល​ឈឺពោះ​នេះ​ក៏​បញ្ជាក់​ពី​បញ្ហា​សុខភាពដ៏ធ្ងន់ធ្ងរ​ធំ​មួយ​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ហើយ​ខាងក្រោម​នេះ​ជា​មុខ​សញ្ញា​ឈឺពោះ ដែល​យើង​គួរតែ​ព្រួយ​បារម្ភ និង​ត្រូវ​ស្វែង​រក​អ្នក​ជំនាញ ដើម្បី​ពិភាក្សា​ភ្លាម​ៗ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

– ឈឺពោះ​ខ្លាំង​ភ្លាមៗ មិន​អាច​ទ្រាំ​បាន
– ឈឺពោះ​ស្រួច​ស្រាវ និង​មាន​អាការៈ​គ្រុនក្ដៅ
– ក្អួត​មាន​ឈាម រាក ឬ​ក៏​លាមក​មាន​លាយ​ឈាម និង​នោម​ឈាម
– ឈឺ​រាតត្បាត​ពេញ​ពោះ ឬ​ឈឺ​ងំ​ៗ ឈឺ​ពេល​ស្ទាប ឬ​សង្កត់​ពី​លើ​ឈឺ​កាន់តែ​ខ្លាំង
– ពោះ​ឡើង​រឹង ឬ​ហើម​ប៉ោង
– ពោះវៀន​មិន​មាន​ចលនា ទល់​លាមក ទល់​នោម និង​ក្អួត​ចង្អោរ
– ឈឺចាប់​ត្រង់​បរិវេណ ទ្រូង ក ស្មា និងខ្នង

លោក​បញ្ជាក់​ថា សញ្ញា​ទាំង​នោះ​សុទ្ធតែ​គ្រោះថ្នាក់​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​មិន​គួរ​នៅ​បង្អន់​ព្យាបាល​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​តាមឱសថស្ថានឡើយ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ធំ​ៗ ដែល​មាន​វេជ្ជបណ្ឌិត​ឯកទេស ឧបករណ៍​គ្រប់គ្រាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ធ្វើ​ការ​ព្យាបាល ឬ​សង្គ្រោះ​បន្ទាន់ ពុំ​នោះ​សោធ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត។

វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​រោគ​សញ្ញា​មិនមែន​ទាក់ទិន​នឹង​ការ​ឈឺ​ទ្រូង​ផ្នែក​ខាង​មុខតែ​មួយ​មុខ​ឡើយ វា​មាន​ច្រើន​យ៉ាង​ទៀត។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T