Man UTD គ្រោងលក់កីឡាករមិនសូវប្រើប្រាស់រូបនេះ ក្នុងតម្លៃធូរថ្លៃត្រឹម២លានកន្លះ

//s9.kh1.co/9b/9b21b9404288bfa0b70f3f6d9482eb2c4b74541d.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

Man UTD គ្រោងលក់ Romero ក្នុងតម្លៃធូរថ្លៃត្រឹម២លានកន្លះ

អឺរ៉ុប៖ ក្លិបបិសាចក្រហម Manchester United បានត្រៀមបញ្ចេញអ្នកចាំទីមិនសូវប្រើប្រាស់របស់ខ្លួន កីឡាករ​ Sergio Romero នៅខែមករាខាងមុខ ក្នុងតម្លៃត្រឹម២,៥លានផោន (ឬប្រមាណ ៣,៣លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ​ Sergio Romero 
  កីឡាករ​ Sergio Romero 

Romero ហាក់មិនសូវសប្បាយចិត្តនោះទេ ដែលបានត្រឹមជាអ្នកដៃទី៣ ក្នុងក្រុមលោក Ole Gunnar Solskjaer រដូវកាលនេះ ជាជម្រើសបន្ទាប់ពីកីឡាករ Dean Henderson និង David de Gea ។ ហើយកាលពីទីផ្សាររដូវក្ដៅដែលទើបកន្លងទៅថ្មីៗ អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏មានគំនិតចង់ចាកចេញពីទឹកដី Old Trafford ដែរ ប៉ុន្តែក្លិប Man UTD មិនអាចរកក្លិបណា ដែលហ៊ានចំណាយ៥លានផោន ផ្ទេរយករូបគេទៅ។

Henderson និង De Gea  
Henderson និង De Gea  

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត Daily Star ក្លិបជើងឯកលីគកំពូលអង់គ្លេស២០សម័យ នឹងអនុញ្ញាតឲ្យអ្នកចាំទីវ័យ៣៣ឆ្នាំ ចាកចេញនៅទីផ្សារខែមករាខាងមុខ ក្នុងតម្លៃ២,៥លានប៉ុណ្ណោះ។

គួររម្លឹកដែរថា កាលពីទីផ្សាររដូវក្ដៅ Romero ធ្លាប់ត្រូវបានក្លិបស្ករគ្រាប់ Everton ចង់បានក្នុងកិច្ចសន្យាខ្ចីជើង ប៉ុន្តែ Man UTD មិនអនុញ្ញាត។ ហើយក្រៅពីក្លិបនៅ Premier League មួយនេះ ក្លិប Inter Miami របស់លោក David Beckham នៅលីគកំពូលអាមេរិក ក៏ចាប់ចិត្តទៅលើ Romero ផងដែរ ៕

  កីឡាករ​ Sergio Romero 
  កីឡាករ​ Sergio Romero 

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T