បើយើងនិយាយពីស៊ុត គ្នាយើងច្បាស់ជាដឹងហើយថាជាអាហារងាយរក តែមានសារធាតុចិញ្ចឹមសំខាន់ៗច្រើនមានប្រយោជន៍ចំពោះសុខភាពយើង។ មិនបាច់និយាយដល់ប្រយោជន៍សុខភាពផ្សេងទៀត យើងនិយាយតែពីគុណប្រយោជន៍របស់ស៊ុតលើការចងចាំ ក៏ធ្វើឲ្យយើងមិនអាចរំលងស៊ុតពីរបបអាហារបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស៊ុតមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលអ្នកជំនាញខាងសុខភាពជឿថាការញ៉ាំអាស៊ីដខ្លាញ់ប្រភេទនេះមានផលល្អដល់អង្គចងចាំ និងអារម្មណ៍របស់មនុស្សយើង។ ក្រៅពីនេះសារធាតុ choline មានក្នុងស៊ុត ក៏ជួយឲ្យកោសិកាខួរក្បាលផ្នែកចងចាំមានសុខភាពល្អ។
តាមការសិក្សា មនុស្សយើងភាគច្រើនមិនបានទទួលបានសារធាតុcholine គ្រប់គ្រាន់ពីរបបអាហារនោះទេ។ បើតាមការណែនាំ សម្រាប់មនុស្សស្រីគួរទទួលបានសារធាតុ choline ៤២៥មិល្លីក្រាមក្នុងមួយថ្ងៃ ចំណែកមនុស្សប្រុសវិញគួរទទួលបានសារធាតុ choline ៥៥០មិល្លីក្រាមក្នុងមួយថ្ងៃ។ ចំពោះសារធាតុcholine នៅក្នុងផ្នែកពណ៌លឿងរបស់ស៊ុតមួយគ្រាប់មានចំនួន១១២មិល្លីក្រាម។
ជាការណែនាំមនុស្សយើងមានសុខភាពល្អធម្មតា គួរញ៉ាំស៊ុតមិនលើសពីមួយគ្រាប់ក្នុងមួយថ្ងៃ និងចំពោះអ្នកមានជំងឺទឹកនោមផ្អែមមិនគួរលើសពី៣គ្រាប់ក្នុងមួយសប្ដាហ៍។
ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ ស៊ុតនៅមានផ្ទុកវីតាមីនBដែលជាវីតាមីនដើរតួនាទីសំខាន់ដល់សុខភាពខួរក្បាល។ ដូចគ្នាដែរសម្រាប់អ្នកជួបបញ្ហាធ្លាក់ចុះវីតាមីនB រួមមានហ្វូឡាត និងវីតាមីនB12 អាចនាំឲ្យកើតមានជំងឺបាក់ទឹកចិត្ត។
បញ្ហាធ្លាក់ចុះនៃ ហ្វូឡាត ច្រើនកើតមានលើមនុស្សវ័យចំណាស់ដែលមានជំងឺវង្វេងតែការសិក្សាថាការប្រើថ្នាំជំនួយប្រភេទអាសុីដហ្វូលិកអាចជួយកាត់បន្ថយបញ្ហាធ្លាក់ចុះនៃកម្រិតចងចាំនេះបាន។
ដូចនេះហើយ បានជាគេថាស៊ុតជាប្រភពនៃវីតាមីនB និង choline ដែលសុទ្ធតែសំខាន់សម្រាប់ដំណើរការ និងការលូតលាស់ខួរក្បាល ក៏ដូចជាគ្រប់គ្រងអារម្មណ៍របស់មនុស្សយើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet