ប្រជាជនរស់នៅភូមិមួយក្នុងប្រទេសឥណ្ឌា ឆ្លងកូវីដ-១៩គ្រប់គ្នា លើកលែងតែបុរសម្នាក់នេះប៉ុណ្ណោះ

//s9.kh1.co/e1/e1dacda15091527a2a58f2dfb7aa8c658e055778.jpg
សង្គម

 ២៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រជាជនរស់នៅភូមិដាច់ស្រយាលមួយ ក្នុងប្រទេសឥណ្ឌា បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩ គ្រប់ៗគ្នា លើកលែងតែបុរសម្នាក់ប៉ុណ្ណោះ បើទោះជាករណីឆ្លងនេះ គឺជាការផ្ទុះឡើងដ៏អាក្រក់បំផុតមួយ​ នៃតំបន់នេះក៏ដោយ។

ឥណ្ឌា៖ ប្រជាជនរស់នៅភូមិ Thorang ដែលជាភូមិដាច់ស្រយាលមួយ ក្នុងស្រុក Lahaul-Spiti  ប្រទេសឥណ្ឌា បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩គ្រប់ៗគ្នា លើកលែងតែបុរសម្នាក់ប៉ុណ្ណោះ បើទោះជាករណីឆ្លងនេះ គឺជាការផ្ទុះឡើងដ៏អាក្រក់បំផុតមួយ​ នៃតំបន់ភ្នំនេះក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រជាជនសរុបដែលបានធ្វើតេស្ដវិជ្ជមាន មានចំនួន៤១នាក់ មិនរាប់បញ្ជូលលោក Bhushan Thakur វ័យ ៥២ឆ្នាំ ដែលចៀសផុតពីរោគឆ្លងនេះ ដោយលោកគ្រាន់តែគោរពតាមការណែនាំនានា ដែលបានកំណត់។

លោក Bhushan Thakur
លោក Bhushan Thakur

ជាក់ស្ដែង លោក Bhushan បានមានប្រសាសន៍ថា៖

មនុស្សចំនួន ៦នាក់នៅក្នុងគ្រួសាររបស់ខ្ញុំ ក៏បានធ្វើតេស្ដវិជ្ជមានដូចអ្នកដទៃដែរ។ តែមូលហេតុចំបង ដែលខ្ញុំបានធ្វើតេស្ដអវិជ្ជមានជំងឺនេះ គឺដោយសារខ្ញុំបានពាក់ម៉ាស់ការពារ លាងដៃសម្លាប់មេរោគ និងរក្សាគម្លាតសង្គមជាដើម ហើយខ្ញុំក៏បានផ្ដាច់ខ្លួនពីពួកគេ តាមរយៈការចម្អិនអាហារបរិភោគដោយខ្លួនឯង និងស្នាក់នៅក្នុងបន្ទប់ផ្សេងពីពួកគេផងដែរ។ ហើយមូលហេតុនៃការរាលដាលនៅក្នុងគ្រួសាររបស់ខ្ញុំ គឺដោយសារអាកាសធាតុត្រជាក់ ដូច្នេះពួកគេបានប្រមូលផ្ដុំគ្នាក្នុងបន្ទប់តែមួយ ដើម្បីអង្គុយអាំងភ្លើងរួមគ្នា។

សម្ដីលោក  Bhushan
ទិដ្ឋភាពខែរងានៃតំបន់ភ្នំក្នុងស្រុក Lahaul-Spiti 
ទិដ្ឋភាពខែរងានៃតំបន់ភ្នំក្នុងស្រុក Lahaul-Spiti 

តាមពិតទៅ បើតាមស្នងការរងនៃសង្កាត់ Lahaul-Spiti បានឲ្យដឹងថា ប្រជាជនសរុបក្នុងភូមិនេះ មានប្រហែល១៦០នាក់ឯណោះ តែដោយសាររដូវរងា (សីតុណ្ហភាពអាចចុះដល់ក្រោម ០អង្សាសេ) ទើបពួកគេផ្លាស់ទីលំនៅទៅកន្លែងផ្សេងទៀត ហើយអ្នកនៅសេសសល់ទាំង ៤២នាក់នោះ បានធ្វើតេស្ដនៅថ្ងៃទី១៣ ខែវិច្ឆិកា ដោយមនុស្សចំនួន ៤១នាក់ទទួលបានលទ្ធផលតេស្ដវិជ្ជមាន។​ ហើយមូលហេតុដែលនាំឲ្យមានការឆ្លងរាលដាលពេញមួយភូមិបែបនេះ គឺដោយសារការប្រជុំសាសនាកាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ។

តែទោះជាយ៉ាងណាក៏ដោយ ប្រជាជនដែលបានធ្វើតេស្ដវិជ្ជមានទាំងអស់ មិនមាននរណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T