អុញ! ពិតទេ? សេរ៊ី Galaxy S21 នឹងទទួលបានប៊ិក S Pen ហើយត្រកូល Note នឹងលែងមានទៀតហើយ

//s9.kh1.co/c6/c60111c1d53d97358cac4d8afbe4ad11bba72f69.jpg
បច្ចេកវិទ្យា

 ២៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Samsung នឹងរួមបញ្ចូលត្រកូល S និង Note ជាមួយគ្នា។

បរទេស៖ ការចេញលក់ទូរសព្ទ Samsung Galaxy S21 នឹងខិតជិតមកដល់ បើពាក្យចចាមអារ៉ាមអំពីការចេញលក់នៅក្នុងខែមករា ពិតជាត្រឹមត្រូវមែននោះ។ ចុះយ៉ាងណាចំពោះទូរសព្ទ Samsung Galaxy Note 21? ជាមួយព័ត៌មានលេចធ្លាយ យើងប្រហែលជាលែងទទួលបានត្រកូល Note នៅឆ្នាំបន្ទាប់នេះ។ តើវាអាចជាការពិតទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកបញ្ចេញព័ត៌មានបែកធ្លាយម្នាក់បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងរួមបញ្ចូលត្រកូល S និង Note ជាមួយគ្នា ហើយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន លើត្រកូលទូរសព្ទបត់ Z Fold សម្រាប់ជា flagship ជំនាន់ថ្មីនេះវិញ។ ព័ត៌មានដែលថា សេរ៊ី Galaxy S21 នឹងទទួលបានបានប៊ិក S Pen អាចនឹងបង្ហាញថា ទូរសព្ទ Note 20 គឺជាត្រកូល Note ចុងក្រោយ ដែលនឹងត្រូវបញ្ចប់ជីវិតនៅឆ្នាំក្រោយ។

អ្នកបញ្ចេញព័ត៌មានបែកធ្លាយម្នាក់នៅលើ Twitter ឈ្មោះ Max Weinbach បានចែករំលែកបញ្ជីស្មាតហ្វូនសេរ៊ីឆ្នាំ២០២១ របស់ក្រុមហ៊ុន Samsung ហើយ Note 21 មិនត្រូវបានគេមើលឃើញឡើយ។ យើងឃើញថា នៅក្នុងបញ្ជីមានសេរ៊ីម៉ូឌែលទូរសព្ទ S21 ដូចជា S21 FE, S21+ និង S21 Ultra ហើយនៅមាន Galaxy Z Fold 3, Galaxy Z Flip 3 និង Galaxy Z Fold FE។

លោក Weinbach បានបន្ថែមទៀតថា ឧបករណ៍ចំនួន៣នៅក្នុងបញ្ជីនេះនឹងទទួលបានមុខងារ S Pen ផងដែរ ដែលមើលទៅ Note 21 អាចនឹងបាត់មុខជាក់ជាមិនខាន។ វាទំនងថា ស្មាតហ្វូនទាំងបីម៉ូឌែល ដែលនឹងបំពាក់ S Pen អាចជាម៉ូឌែលទាំងបី នៅក្នុងសេរ៊ី S21។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌មានបែកធ្លាយ តែរឿងរ៉ាវពិតប្រាកដ មានតែរង់ចាំមើលទាំងអស់គ្នា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T