បើកបង្ហាញខាងក្នុងអាផាតមិន​រាប់លានដុល្លាររបស់ Tiffany Tang និងស្វាមី ពិតជាប្រណីតខ្លាំង

//s9.kh1.co/c8/c8420f568caa319beb03a9e9d20d5bd531b37391.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតាមែន សម្រាប់ គូស្វាមីភរិយាតារាប្រុសស្រីនៅក្នុងសិល្បៈកម្សាន្ត រវាងតារាស្រី Tiffany Tang និង លោក Luo Jin ដែលត្រូវបានអ្នកសរសេរប្លុក បើលបង្ហាញឲ្យឃើញពី អាផាតមិន តម្លៃរាប់លានដុល្លា ដែលបានទិញអស់រយៈពេលជាយូរមកហើយ​

ចិន៖ អាចនិយាយបានថា គូស្វាមីភរិយា តារាស្រី Tiffany Tang និង លោក Luo Jin គឺជាគូស្វាមីភរិយាដ៏ស្ងប់ស្ងាត់មួយ ខណៈពេលដែលពួកគេ កម្រនឹងចែករំលែក ពីរឿងជីវិតគ្រួសារឲ្យអ្នកទស្សនាជាច្រើនបានដឹង ប៉ុន្តែនៅក្នុងនោះ តាមរយៈបណ្ដាញសារព័ត៌មាន ក៏បានលើកឡើង អ្នកទាំងពីរ បានទិញ អាផាតមិន ដ៏ទំនើបមួយដែលមានតម្លៃថ្លៃ ជាយូរមកហើយ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កំពុងតែចង់ឃើញពីទិដ្ឋភាពខាងក្នុង ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ព័ត៌មានពីអ្នកសរសេរប្លុក ខាងអចលនៈទ្រព្យ បានបង្ហើបឱ្យដឹង នៅលើបណ្ដាញសង្គម Weibo ដោយបានប្រាប់ថា ប្តីប្រពន្ធមួយគូនេះ បានចំណាយលុយយ៉ាងច្រើន ដើម្បីទិញ អាផាតមិនទំនើបមួយ ដើម្បីធ្វើជាផ្ទះមង្គលការរបស់អ្នកទាំងពីរ។ យ៉ាងណាមិញ នៅក្នុងទីតាំងនេះ អាផាតមិនដែលមានតម្លៃថោកបំផុត គឺត្រឹម ៥០ លានយ័ន (ប្រហែល ៧,៦ លានដុល្លា) រីឯ អាផាតមិន ដែលមានផ្ទៃដី ៤៦៦ ម៉ែត្រការ៉េ និងជាទីតាំងអំណោយផលបំផុត ត្រូវចំណាយរហូតដល់ ៧០ លានយ័ន (ប្រហែល ១០ លានដុល្លា) ។ ម៉្យាងវិញទៀត តារាស្រី Tiffany Tang ក៏ធ្លាប់បានបើកបង្ហាញរូបថត ដែលបានថតនៅក្នុង អាផាតមិននេះ ផងដែរ។ 

អ្វីដែលសំខាន់នោះគឺ អ្នកសរសេរប្លុក ក៏បានបង្ហាញថែមទៀត ពីផ្នែកខាងក្នុងនៃ​ អាផាតមិនដ៏ប្រណីតមួយនេះ ដែលមានជណ្តើរយន្ត រចនាឡើងតាម សម្រាប់អ្នករស់នៅជាពិសេស ព្រមជាមួយនឹងភាពឆើតឆាយ និងការរចនាផ្នែកខាងក្នុង លម្អដោយសម្ភារៈទំនើបៗ បង្កើតបានជា បរិយាកាសដ៏ត្រជាក់ភ្នែក ក្នុងការរស់នៅយ៉ាងមានសុភមង្គល៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Tiffany Tang 
 Tiffany Tang 
 Tiffany Tang 
 Tiffany Tang 
 Tiffany Tang និង ស្វាមី 
 Tiffany Tang និង ស្វាមី 
 Tiffany Tang 
 Tiffany Tang 
ទិដ្ឋភាពក្នុង អាផាតមិន របស់ Tiffany Tang 
ទិដ្ឋភាពក្នុង អាផាតមិន របស់ Tiffany Tang 
ទិដ្ឋភាពក្នុង អាផាតមិន របស់ Tiffany Tang 
ទិដ្ឋភាពក្នុង អាផាតមិន របស់ Tiffany Tang 
ទិដ្ឋភាពក្នុង អាផាតមិន របស់ Tiffany Tang 
ទិដ្ឋភាពក្នុង អាផាតមិន របស់ Tiffany Tang 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T