BLACKPINK បញ្ចេញវីដេអូថ្មី បង្ហាញគម្រោងធំមួយ ឈ្មោះ BLACKPINK-Around the World! (មានវីដេអូ)

//s9.kh1.co/51/511a9fcb8b3b1cc5d30fb9d6c6433f603b1102da.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមតារាចម្រៀង BLACKPINK ទើបតែបញ្ចេញវីដេអូ Teaser មួយអំពីគម្រោងដ៏ធំរបស់ពួកគេ ឈ្មោះ BLACKPINK-Around the World

កូរ៉េខាងត្បូង​ ៖ ឃើញថាថ្មីៗនេះ ក្រុមតារាចម្រៀងស្រីដែលកំពុងតែពេញនិយមខ្លាំង មានអ្នកគាំទ្រស្ទើតែទូទាំងពិភពលោកនោះ គឺក្រុម BLACKPINK ដែលទទួលបាន ការកោតសរសើរមិនដាច់ពីមាត់ ទាំងរូបសម្រស់ និងសមត្ថភាព ជាពិសេសការ Comeback លើកចុងក្រោយនេះ ជាមួយនឹងបទ Lovesick Girls

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BLACKPINK
BLACKPINK

អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមចម្រៀងស្រី BLACKPINK ទើបតែបានទម្លាក់​ Teaser វីដេអូ​ មានចំណងជើងថា BLACKPINK – Around the World ដែល ​Teaser នៃវីដេអូនេះ បានបង្ហាញឈ្មោះទីក្រុងផ្សេងៗគ្នាជាច្រើន​ ដូចជាទីក្រុង Seoul ទីក្រុង Paris ទីក្រុង Sydney ទីក្រុង ​NewYork ទីក្រុង London ទីក្រុង Mexico City Amsterdam  Singapore Hong Kong និង Los Angeles និងមានទីក្រុងជាច្រើនផ្សេងទៀត ហើយ​គ្រប់កន្លែងទាំងនោះ បានដាក់បង្ហាញពេលវេលាតែមួយ ដូច្នេះវាមើលទៅ ដូចជាពួកគេកំពុងមានគម្រោងដ៏ធំអ្វីមួយ ដែលហ្វេនៗមិនទាន់អាចស្មានដឹង៕

តើវាជាអ្វី? អស្ចារ្យប៉ុណ្ណា? តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅ?

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

BLACKPINK
Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T