ក្មេងប្រុសជិះកង់ និងក្មេងស្រី មណ្ឌលគីរី កែប្រែជីវិត ដូចគ្នា ព្រោះតែ...

//s9.kh1.co/93/93b5bb935dcebf25df6c48398c1ad20945f53c1c.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ ក្នុងបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើកុមារា ប៉ិច ធារ៉ា ដែលជិះកង់ប្រណាំងតម្លៃ ២ម៉ឺនរៀល និងកុមារីភូមិភាគឦសាន យ៉ង់ ស្រីនីត ដែលពេលនេះក្មេងទាំងពីរនាក់នេះ បានផ្លាស់ប្ដូរកែប្រែជីវិតច្រើនជាងមុនទ្វេដង។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ និងអាណិតអាសូរដល់កុមារា កុមារី ២រូប ដែលមានការខិតខំប្រឹងប្រែង ពុះពារ តស៊ូ បើទោះបីរស់នៅក្នុងជីវភាពមួយខ្វះខាតក៏ដោយ។ ក្នុងនោះដែរ មូលហេតុដែលកុមារា ប៉ិច ធារ៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ មកពីក្មេងប្រុសរូបនេះ បានបង្ហាញវត្តមានក្នុងកម្មវិធីប្រកួតប្រជ្រែងប្រណាំងកង់ ហើយគេសង្កេតឃើញកង់ក្មេងប្រុសរូបនេះ មានសភាពចាស់ខ្លាំង ព្រមទាំងគ្មានហ្រ្វាំងត្រឹមត្រូវ គ្មានមួកការពារ គ្មានស្បែកជើង និងសម្ភារៈមួយចំនួន ដែលការពារ ពេលជួបគ្រោះថ្នាក់ ដូចជាក្មេងដទៃនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកងាកមើលកុមារីរស់នៅភូមិភាគឦសាន ក្នុងខេត្តមណ្ឌលគីរី យ៉ង់ ស្រីនីត វិញ ថ្មីៗនេះក្មេងស្រីរូបនេះ ក៏ផ្ទុះការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកលេងបណ្ដាញសង្គមហ្វេប៊ុកផងដែរ។ ហើយអ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ នាងបានបង្ហើបពីបំណងប្រាថ្នាផ្ទាល់ខ្លួនទៅថ្ងៃអនាគត ដែលនាងចង់កែប្រែជីវភាពគ្រួសារ ចង់ក្លាយជាគ្រូបង្រៀន និងសិល្បៈការិនីផ្នែកចម្រៀងនាពេលអនាគតថែមទៀតផង។ 

ទន្ទឹមនឹងភាពល្បីល្បាញលើបណ្ដាញសង្គមមកទល់នឹងពេលនេះ កុមារា កុមារីទាំង២រូបនេះ បានកែប្រែខ្លួនឯងបានថែមមួយកម្រិតទៀត។ បើរម្លឹកពីរឿងរ៉ាវផ្ទុះដំបូង មានមហាជនស្គាល់ច្រើន ក៏ព្រោះតែរូបថតជាច្រើនសន្លឹក របស់ពួកគេ ក្រោមការថតពីជាងថតរូបចំណានទាំងពីររូបនេះ៖

ទី១៖ ជាងថតរូបក្មេងប្រុសជិះកង់ ប៉ិច ធារ៉ា នេះមានឈ្មោះថា កឹម សុវណ្ណា ដែល​លោកជាអ្នក​ថតរូប​អាជីព ​បែប​កីឡា​នៅ​កម្ពុជាដ៏ចំណានម្នាក់ មានបទពិសោធន៍ច្រើនឆ្នាំមកហើយ។ ដោយសារតែរូបភាពដ៏លេចធ្លោ ក្រោមស្នាដៃរបស់ជាងថតរូបម្នាក់នេះហើយ ទើបធ្វើឲ្យគ្រប់គ្នាបានស្គាល់កុមារារូបនេះ មកទល់នឹងសព្វថ្ងៃនេះ ព្រមទាំងបានកែប្រែជីវិតឲ្យស្រស់បំព្រងឡើងវិញសារជាថ្មី ក្រោមការជួយជ្រោមជ្រែកពីសប្បុរសជនជាច្រើននាក់ និងធ្វើឲ្យក្មេងប្រុសរូបនេះ បានទៅរៀននៅសាលារៀនល្អ រហូតដល់បញ្ចប់ការសិក្សាផងដែរ។

  កុមារា ប៉ិច ធារ៉ា 
  កុមារា ប៉ិច ធារ៉ា 
  កុមារា ប៉ិច ធារ៉ា 
  កុមារា ប៉ិច ធារ៉ា 
លោក កឹម សុវណ្ណា ជាងថតរូបដែលបានផ្ដិតយកទិដ្ឋភាពកុមារា ប៉ិច ធារ៉ា ពេលកំពុងប្រណាំងកង់
លោក កឹម សុវណ្ណា ជាងថតរូបដែលបានផ្ដិតយកទិដ្ឋភាពកុមារា ប៉ិច ធារ៉ា ពេលកំពុងប្រណាំងកង់
រូបភាពលោក កឹម សុវណ្ណា  បង្ហោះ
រូបភាពលោក កឹម សុវណ្ណា  បង្ហោះ

ទី២៖ ដោយសារតែផេកមួយមានឈ្មោះ ចៅមាណព Chavmeanup ទើបធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន បានស្គាល់មុខមាត់ និងទេពកោសល្យរបស់កុមារី យ៉ង់ ស្រីនីត យ៉ាងដូច្នេះ។ បន្ទាប់ពីមានសន្ទុះនៃការស៊ែរច្រើន ក៏មានសិល្បករផ្នែកកំប្លែង លោក ពាក់មី បានផ្ដល់ឱកាសជូនកុមារីរូបនេះ បានចូលខ្លួនបង្ហាញសមត្ថភាពសម្ដែងជាមួយលោកផ្ទាល់តែន្ដង។ ជាពិសេសលោកឧកញ្ញា៉ ស្រី ចាន់ថន លោកបានផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មីមួយខ្នង កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនប្អូនស្រី ថែមទាំងផ្តល់ការងារឲ្យឪពុករបស់កុមារីរូបនេះ មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រី ដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត។ មិនតែប៉ុណ្ណោះ ក៏មានសប្បុរសជនជាច្រើននាក់ទៀត ដែលបានជួយដល់កុមារីរូបនេះ បន្ថែមជាបន្តបន្ទាប់ផងដែរ៕

  កុមារី យ៉ង់ ស្រីនីត
  កុមារី យ៉ង់ ស្រីនីត
  កុមារី យ៉ង់ ស្រីនីត
  កុមារី យ៉ង់ ស្រីនីត
  កុមារី យ៉ង់ ស្រីនីត
  កុមារី យ៉ង់ ស្រីនីត
ចៅមាណព Chavmeanup ជាងថតរូបផ្ដិតយកទិដ្ឋភាពកុមារី យ៉ង់ ស្រីនីត  នៅខេតមណ្ឌលគីរី
ចៅមាណព Chavmeanup ជាងថតរូបផ្ដិតយកទិដ្ឋភាពកុមារី យ៉ង់ ស្រីនីត  នៅខេតមណ្ឌលគីរី
រូបភាព ចៅមាណព Chavmeanup បង្ហោះ
រូបភាព ចៅមាណព Chavmeanup បង្ហោះ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T