ឈូឈូ និង វ៉ាន់វីតា ក្លាយជាតារាតំណាងហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប»!

//s9.kh1.co/e9/e9ce46238c2fcf70151539b9edc4346eb6e93db9.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

មានការចាប់អារម្មណ៍ជាខ្លាំងនៅពេលតារាវ័យក្មេងទាំងពីររូបគឺ ឈូឈូ និង វ៉ាន់វីតា បានរួមគ្នាបង្ហាញការញាំនូវគ្រឿងម្ជូរជាមួយគ្នានៅលើបណ្តាញសង្គមកាលពីថ្មីៗនេះ។

ភ្នំពេញ៖ មានការចាប់អារម្មណ៍ជាខ្លាំង នៅពេលតារាវ័យក្មេងទាំងពីររូបគឺ ឈូឈូ និង វ៉ាន់វីតា បានរួមគ្នាបង្ហាញការញ៉ាំនូវគ្រឿងម្ជូរជាមួយគ្នានៅលើបណ្តាញសង្គមកាលពីថ្មីៗនេះ ធ្វើឱ្យទស្សនិកជនស្ទើរតែគ្រប់គ្នាឃ្លានតាម និងស្រក់ទឹកមាត់មិនតិចទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឈូឈូ និង វ៉ាន់វីតា
ឈូឈូ និង វ៉ាន់វីតា

តារាស្រីវ័យក្មេង និងមានសម្រស់ស្រស់ស្អាតទាំងពីរដួង ពិតជាធ្វើឱ្យទស្សនិកជន ព្រមទាំងប្រិយមិត្តនៅលើបណ្តាញសង្គមម្នាក់ៗ ឃ្លានតាម និងស្ទើរតែស្រក់ទឹកមាត់តាមពួកគេទៅហើយ ដោយសារតែ ឈូឈូ និង វ៉ាន់វីតា នាំគ្នាញាំម្ជូរយ៉ាងឆ្ងាញ់មិនឈប់មាត់ ខណៈពួកគេត្រូវបានក្លាយជាតារាស្រីតំណាងហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប» សម្រាប់ពិធីបើកសម្ពោធ កាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងមកនេះ។

ឈូឈូ និង វ៉ាន់វីតា
ឈូឈូ និង វ៉ាន់វីតា
ឈូឈូ និង វ៉ាន់វីតា
ឈូឈូ និង វ៉ាន់វីតា

តារាវ័យក្មេងទាំងពីរ មិនត្រឹមតែជាតារាវ័យក្មេងស្រស់ស្អាត និងល្បីមានប្រជាប្រិយយ៉ាងខ្លាំងក្នុងវិស័យភាពយន្តនោះទេ ពួកគេក៏ជាតារាល្បីដែលតែងតែទទួលបានស្ពតពាណិជ្ជកម្មជាច្រើនជាហូរហែរផងដែរ។ លើកនេះពួកគេទាំងពីររូបបានបង្ហាញខ្លួនសកម្មភាពញ៉ាំម្ជូរជាមួយគ្នា ដោយបង្ហាញទៅកាន់តែទស្សនិកជនឱ្យស្រក់ទឹកមាត់តាមពួកគេតែម្តង។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅលើបបូរមាត់ពួកគេទាំងពីរនាក់ គឺពិតជាស្រស់ស្អាត ហើយគួរឱ្យពេញចិត្តតែម្តង ជាពិសេសបើកមាត់ទំពារគ្រឿងម្ជូរយ៉ាងជូរហិរនោះ ពិតជាមើលហើយស្ទើរចង់ទ្រាំមិនបានតែម្តង។

ជាមួយគ្នានោះ ឈូឈូ និង វ៉ាន់វីតា បានបង្ហើបឱ្យដឹងថា ការពិតពួកគេជាតារាតំណាងឱ្យហាងលក់គ្រឿងម្ជូរស្នាដៃខ្មែរសៀមរាប នៅម្តុំផ្លូវសុធារស ទើបពួកគេបានបង្ហាញខ្លួនរួមនៅលើបណ្តាញសង្គម។ ថ្ងៃ Live ញ៉ាំគ្រឿងម្ជូរនោះ ពួកគេពិតជាមិននឹកស្មានថា មានមនុស្សយ៉ាងច្រើនចូលមើល សួរនាំចង់ដឹងទីតាំង ហើយខ្លះចង់ញ៉ាំជាមួយគ្នាបែបនេះដែរ។

សូមបញ្ជាក់ថា តារាស្រីវ័យក្មេង និងមានប្រជាប្រិយខ្លាំង ឈូឈូ និង វ៉ាន់វីតា គ្រាន់តែបង្ហាញខ្លួនក្នុងសកម្មភាពញ៉ាំគ្រឿងម្ជូររបស់ហាង «ស្នាដៃខ្មែរម្ជូរសៀមរាប» នេះ ក៏ទទួលបានការពេញចិត្ត និងផ្ទុះការសរសើរចំពោះមុខមាត់តារាស្រីទាំងពីរពេលញាំម្តងៗពិតជាទំនងណាស់។

ឈូឈូ និង វ៉ាន់វីតា
ឈូឈូ និង វ៉ាន់វីតា

ហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប» ជាយីហោល្បីទទួលបានការគាំទ្រខ្លាំងក្នុងខេត្តសៀមរាប ហើយមានមនុស្សជាច្រើនជាវញាំរាល់ថ្ងៃ ហើយបច្ចុប្បន្ននេះមានបើកសាខាថ្មីក្នុងក្រុងភ្នំពេញ នៅផ្លូវសុធារស ទល់មុខអាគារសាកលវិទ្យាល័យបៀលប្រាយផងដែរ៕

ទំនាក់ទំនងលេខទូរស័ព្ទ៖ 077 803 434

ឈូឈូ 
ឈូឈូ 
ឈូឈូ 
ឈូឈូ 
  ហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប» 
  ហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប» 
  ហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប» 
  ហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប» 
  ហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប» 
  ហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប» 
  ហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប» 
  ហាង «ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប» 
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T