ថ្លៃណាស់លោកព្រះ! គ្រាន់តែដាក់ Beckham ក្នុង FIFA 21 ក្រុមហ៊ុន EA Sports ត្រូវចំណាយឲ្យរូបគេដល់ទៅ...

//s9.kh1.co/e4/e48a696a3a7d3b83dc98b1bcfa87a5ef3050ed0b.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែដាក់ Beckham ក្នុងវីដេអូហ្គេម FIFA 21 ក្រុមហ៊ុន EA Sports ត្រូវចំណាយឲ្យរូបគេដល់ទៅ៤០លានផោនឯណោះ

បរទេស៖ ថ្មីៗនេះអតីតប្រធានក្រុមរបស់ជម្រើសជាតិអង់គ្លេសលោក David Beckham បានយល់ព្រមចុះកិច្ចសន្យាចំនួន៣ឆ្នាំ ក្នុងចំនួនទឹកប្រាក់៤០លានផោន (ឬ៥៣លានដុល្លារ) ជាមួយក្រុមហ៊ុនផលិតវីដេអូហ្គេមដ៏ល្បីល្បាញ EA Sports ដោយបញ្ជូលរូបគេចូលក្នុង FIFA 21 ក្នុងនាមជាកីឡាករពិសេសម្នាក់ ឬក៏អាចហៅបានថាជា Icon ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Beckham នៅក្នុង FIFA 21
David Beckham នៅក្នុង FIFA 21
កាតរបស់ Beckham ក្នុង FIFA 21
កាតរបស់ Beckham ក្នុង FIFA 21

គួររម្លឹកផងដែរថា Beckham ដែលសព្វថ្ងៃមានវ័យ៤៥ឆ្នាំបានសម្រេចចិត្តព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់នៅក្នុងឆ្នាំ២០១៣ ក្រោយប្រឡូកក្នុងអាជីពមួយនេះជាមួយក្លិបធំៗជាច្រើនដូចជា Man UTD, Real Madrid, AC Milan, Paris Saint-Germain និង LA Galaxy ជាដើម៕

David Beckham 
David Beckham 

ប្រភពmirror

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T