កូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២៧១ នាក់ ដែលនាំឱ្យមានអ្នកឆ្លងសរុបកើនដល់ ៣១,០០៤ នាក់

//s9.kh1.co/c4/c4cecc2c615a3cb48475cee619bb2c39ac56e777.jpg
សង្គម

 ២៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លងជំងឺ COVID-១៩ ចំនួន ២៧១ ករណីគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបកើនឡើងដល់ ៣១,០០៤ នាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លងជំងឺ COVID-១៩ ចំនួន ២៧១ ករណីគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបកើនឡើងដល់ ៣១,០០៤ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួនអ្នកឆ្លងជំងឺនេះប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ៣០០ ក្នុងរយៈពេល ៦ ថ្ងៃប៉ុន្តែវាបានកើនឡើងគុណនឹងបីក្នុងរយៈពេល ១៦ ថ្ងៃដោយសារតែការឆ្លងរាលដាលក្នុងសហគមន៍នៅទីក្រុងសេអ៊ូលនិងតំបន់នៅជុំវិញខេត្ត Gyeonggi ក៏ដូចជាករណីនាំចូលពីបរទេសផងដែរ។

ក្នុងចំណោមករណីថ្មី ១០៩ នាក់គឺសុទ្ធតែជាអ្នករស់នៅទីក្រុងសេអ៊ូលនិង ៧៤ នាក់ផ្សេងទៀតគឺជាអ្នករស់នៅក្នុងខេត្ត Gyeonggi ។ ក្នុងនោះមាន ១៦​ ករណីត្រូវបាននាំចូលពីបរទេស ដោយតួលេខសរុបបញ្ចូលគ្នានៃអ្នកជំងឺដែលត្រូវបាននាំចូលពីបរទេសកើនដល់ ៤,៤២៤ ករណី។

រូបតំណាង
រូបតំណាង

ជាងនេះទៀតនោះ ចំនួនអ្នកស្លាប់ ៤ នាក់ទៀតត្រូវបានបញ្ជាក់ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៥០៩ នាក់ដែលស្មើរនឹង ១,៦៤ ភាគរយ។ ក្នុងនោះដែរអ្នកជំងឺសរុបចំនួន ៧៣ នាក់ផងដែរត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពេញលេញដោយបានទាញយកចំនួនអ្នកជំងឺដែលកំពុងព្យាបាលមកនៅត្រឹម ២៦,៥៣៩ នាក់។

គួរឱ្យដឹងដែរថា ចាប់តាំងពីថ្ងៃទី ៣ ខែមករាមក ប្រទេសនេះបានធ្វើតេស្តលើមនុស្សជាង ២,៩២ លាននាក់ក្នុងនោះ ២,៨៣៤,៦៧៦ នាក់បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-១៩ និង ៥៦,៤៥៥ នាក់ផ្សេងទៀតកំពុងត្រូវបានពិនិត្យតាមដាន៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T