ផ្ទុះសាហាវ! តន់ ចន្ទសីម៉ា មានចំនួនអ្នកចូលមើលរហូតដល់៤៤១លានដង​ ដែលជាតួលេខមួយដ៏ខ្ពស់!

//s9.kh1.co/78/78a1af7875933eca9fe45aaf97fa01a94703b89b.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

បើនិយាយពី views ពិតជាត្រូវខ្មាស តន់ ចន្ទសីម៉ា ហើយវាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំ វ៉ាដាច់គេទាំងអស់។

ភ្នំពេញ៖ បើនិយាយពី views ពិតជាត្រូវខ្មាស់ តន់ ចន្ទសីម៉ា ហើយវាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងស្រីវ័យក្មេងរូបនេះ ប្រើពេលមិនដល់មួយឆ្នាំមានអ្នកគាំទ្រជាច្រើនស្ទើតែមិនគួរឱ្យជឿ។ នេះបើតាមបង្ហាញទិន្នន័យតាមបទចម្រៀងនីមួយៗរបស់កញ្ញា តន់ ចន្ទសីម៉ា នៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra នៅពេលមុននេះបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិន្នន័យតាមបទចម្រៀងនីមួយៗរបស់កញ្ញា តន់ ចន្ទសីម៉ា
ទិន្នន័យតាមបទចម្រៀងនីមួយៗរបស់កញ្ញា តន់ ចន្ទសីម៉ា
ទិន្នន័យតាមបទចម្រៀងនីមួយៗរបស់កញ្ញា តន់ ចន្ទសីម៉ា
ទិន្នន័យតាមបទចម្រៀងនីមួយៗរបស់កញ្ញា តន់ ចន្ទសីម៉ា
ទិន្នន័យតាមបទចម្រៀងនីមួយៗរបស់កញ្ញា តន់ ចន្ទសីម៉ា
ទិន្នន័យតាមបទចម្រៀងនីមួយៗរបស់កញ្ញា តន់ ចន្ទសីម៉ា

ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះ បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀង គឺស្ថិតនៅ លើសមត្ថភាព ការតស៊ូ ការព្យាយាម និងអត្តចរិតល្អនៅក្នុងការងារ។ ផ្អែកលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងវ័យក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេគឺរហូតដល់ទៅ ៤៤១ លានដងឯណោះ ដែលជាចំនួនមួយដ៏ច្រើនលើសលប់ស្ទើរតែមិនធ្លាប់់មាន។

បែបណាក្ដីក៏អ្នកគាំទ្រសង្កេតឃើញថា ក្នុងឆ្នាំ២០២០ នេះ កញ្ញា តន់ ចន្ទសីម៉ា ហាក់ឡើងប្រជាប្រិយយ៉ាងខ្លាំង មិនចាញ់តារាស្រីរួមជំនាន់ផ្សេងៗទៀតជាមួយនាងនោះទេ។

តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងមិនចេះប្រកាន់ ទោះបីបទចម្រៀងនោះក្រុមហ៊ុនតម្រូវឲ្យច្រៀងក្រោយតារាចម្រៀងប្រុសក៏ដោយ ក្នុងនោះបទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

https://s9.kh1.co/__image/w=650,h=488,q=100/1c/1c89fa5575dc8922ff77a8cfe86ddb83e156e477.jpg

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកញ្ញា តន់ ចន្ទសីម៉ា ស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង ដោយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានធ្វើការងារស្ទើរតែទាំងស្រុងជាមួយផលិតកម្ម Galaxy Navatra វាពិតជាគួរឲ្យស្ងើចសរសើរនឹងការប្រឹងប្រែងតស៊ូរបស់នាងខ្លាំងណាស់៕

  កញ្ញា តន់ ចន្ទសីម៉ា
  កញ្ញា តន់ ចន្ទសីម៉ា
  កញ្ញា តន់ ចន្ទសីម៉ា
  កញ្ញា តន់ ចន្ទសីម៉ា
  កញ្ញា តន់ ចន្ទសីម៉ា
  កញ្ញា តន់ ចន្ទសីម៉ា
បទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា កន្លងមក
បទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា កន្លងមក
បទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា កន្លងមក
បទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា កន្លងមក
បទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា កន្លងមក
បទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា កន្លងមក
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T