កីឡាករ២រូបរបស់ក្លិប Barcelona អាចនឹងត្រូវអវត្តមានរយៈពេលយូរខែ ដោយសាររបួស

//s9.kh1.co/8a/8a5743914cf64311947f2b1a0e3ac7398132a18a.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

កីឡាករ២រូបរបស់ក្លិប Barcelona អាចនឹងត្រូវអវត្តមានរយៈពេលយូរខែ ដោយសាររបួស

អេស្ប៉ាញ៖  សារព័ត៌មាន Euro Sport បានចេញផ្សាយថា​ កីឡាករខ្សែការពារលោក Gerard Pique និង កីឡាករខ្សែបម្រើលោក Sergi Roberto របស់ក្លិប Barcelona អាចនឹងត្រូវអវត្តមានរយៈពេលយូរខែ ដោយសាររបួស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានខាងលើបានឱ្យដឹងទៀតថា អំឡុងការប្រកួតចាញ់ Atletico Madrid ១-០ កីឡាករ Gerard Pique បានប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Angel Correa ហើយត្រូវបានប្ដូរចេញជំនួសដោយកីឡាករ Sergino Dest។

  កីឡាករខ្សែការពារលោក Gerard Pique
  កីឡាករខ្សែការពារលោក Gerard Pique

យ៉ាងណាមិញ កីឡាករវ័យ៣៣ឆ្នាំខាងលើ បានរងរបួសជង្គង់ខាងស្ដាំ និងផ្នែកខ្លះនៃសរសៃពួរសាច់ដុំ ដែលធ្វើឱ្យគេ ត្រូវអវត្តមានចន្លោះពី៣ទៅ៥ខែ ខណៈដែលខ្សែបម្រើ Sergi Roberto រងរបួសដាច់សរសៃរពួរ ហើយត្រូវសម្រាក ២ខែ។

Sergi Roberto
Sergi Roberto

គួរឱ្យដឹងថា បច្ចុប្បន្នពួកគេកំពុងឈរលេខ១២នៅក្នុងតារាងពិន្ទុដែលមានតែ១១ពិន្ទុគត់ ហើយសម្រាប់ការចាញ់ Atletico Madrid នោះគឺជាការបរាជ័យលើកទី៣សម្រាប់៨ប្រកួតក្នុងរដូវកាលនេះនៅ La Liga របស់ក្លិប Barcelona ៕ 

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T