WHO៖ អឺរ៉ុប អាចនឹងប្រ​ឈម​នឹងរលក​ទី​៣ នៃជំងឺកូវីដ១៩ នា​ដើម​ឆ្នាំ​​​២០២១​

//s9.kh1.co/24/24356ce244c5f1846099403a749eda7f8ca0aece.jpeg
សង្គម

 ២៣-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

នាពេលថ្មីៗនេះ លោក David Nabarro នាយកប្រតិបត្តិទូទៅរបស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករថា ប្រសិនបើបណ្តាល​រដ្ឋាភិបាលនៅអឺរ៉ុបទាំងអស់ មិនបានចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់រលកទី២ នៃជំងឺកូវី១៩នេះទេ នោះរលកទី៣ អាចនឹងផ្ទុះឡើង នៅដើមឆ្នាំ២០២១ខាងមុខនេះ

តាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញ​ថា គិតត្រឹមព្រឹកថ្ងៃ ២៣ វិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥៨,៩៥៦,៧៩៦​​ករណី។ ហើយក្នុងនោះមនុស្សសរុប ១,៣៩៣,១២៤នាក់បានស្លាប់ និងជាង ៤០លាននាក់​បានជា​សះស្បើយឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៧៥,២៨៣​ករណី និងមានមនុស្សជាង ៧ពាន់នាក់ស្លាប់។

ស្របពេលដែលចំនួនអ្នកឆ្លងនៅលើពិភពលោក កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នាពេលថ្មីៗនេះ លោក David Nabarro នាយកប្រតិបត្តិទូទៅរបស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករថា ប្រសិនបើបណ្តាល​រដ្ឋាភិបាលនៅអឺរ៉ុបទាំងអស់ មិនបានចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់រលកទី២ នៃជំងឺកូវី១៩នេះទេ នោះរលកទី៣ អាចនឹងផ្ទុះឡើង នៅដើមឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយ​កាលពីថ្ងៃ ២២ វិច្ឆិកាម្សិលមិញនេះ និងដកស្រង់ដោយទូរទស្សន៍ជាតិកម្ពុជានៅព្រឹកនេះ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស្វីសនៅថ្ងៃអាទិត្យនេះ មន្ត្រីជាន់ខ្ពស់អង្គការ WHO ខាងលើ បានគូស​បញ្ជាក់ដូច្នេះថា៖ អឺរ៉ុបមិនបានចាត់វិធានការចាំបាច់នានាកំឡុងរដូវក្ដៅទាល់តែសោះ ក្រោយពួកគេអាច​គ្រប់គ្រង​រលកទីមួយបាន។

លោក David បន្ថែមទៀតថា៖ «បច្ចុប្បន្ន យើងកំពុងប្រឈមមុខនឹង រលកទី២ ដូច្នេះបើសិនជាពួកគេមិនចាត់វិធានការ​ចាំ​បាច់ទេ នោះយើងនឹងបានឃើញរលកទី៣ នៅដើមឆ្នាំក្រោយនេះ»។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នតំបន់អឺរ៉ុបទាំងមូលកំពុងប្រឈមមុខនឹងរលកទី២ នៃជំងឺកូវីដ១៩ ក្នុងនោះគេឃើញ​មាន បារាំង និងរុស្ស៊ី បានរងគ្រោះខ្លាំងជាងគេ ខណៈប្រទេសទាំងពីរនៅព្រឹកនេះ បានរកឃើញអ្នកឆ្លងថ្មីជិត ៤ម៉ឺន​នាក់៕

https://s9.kh1.co/__image/w=650,h=1003,q=100/9b/9bc6b0bc5c5c01caa45984a4ef55d6510f1eab37.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T