ទីបំផុត គួន អ៊ូ ស្ដេចត្រាញ់ប្រចាំសង្វៀន Super Champ បានស្គាល់ពាក្យថា ចាញ់ជាលើកដំបូងនៅលើសង្វៀននេះហើយ(មានវីដេអូ)

//s9.kh1.co/eb/ebdde6a3c6afb3d1c87de5a3e27b842826eb7c7b.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កីឡាករជនជាតិប្រេហ្ស៊ីលនេះ ពិតជាខ្លាំងមែន !

បរទេស ៖ គ្រប់គ្នាប្រាកដជាស្គាល់ហើយ អ្នកប្រដាល់ថៃឈ្មោះ គួន អ៊ូ ដែលគេចាត់ទុកថាជាស្ដេចត្រាញ់ ប្រចាំសង្វៀន Super Champ ប្រទេសថៃ ហើយកីឡាកររូបនេះហើយ ដែលធ្លាប់ផ្ដួលកីឡាករស្រុកខ្មែរជាច្រើនរូបដូចជាកីឡាករ រឿង សោភ័ណ្ឌ, ធឿន ធារ៉ា, យ៉ាម ខេមរា, ឆៃ សារ៉ា មានទាំងឈ្នះសន្លប់ និងដោយពិន្ទុ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ រឿង សោភ័ណ្ឌ និង  កីឡាករគួន អ៊ូ
  កីឡាករ រឿង សោភ័ណ្ឌ និង  កីឡាករគួន អ៊ូ

គួន អ៊ូ ត្រូវបានគេដឹងថា ជាកីឡាករមួយរូបដែលរឹងមាំ ធន់ និងស៊ុសវិញនោះរឹតតែល្អទៀត ។ ដូច្នេះកីឡាករភាគច្រើនដែលជួបជាមួយគេ កម្រទទួលបានជ័យជម្នះពីគេណាស់ ។

កីឡាករគួន អ៊ូ និង  ធឿន ធារ៉ា
កីឡាករគួន អ៊ូ និង  ធឿន ធារ៉ា

ប៉ុន្តែថ្មីៗនេះ គួន អ៊ូ ត្រូវបានបរាជ័យជាលើកដំបូងលើសង្វៀន Super Champ ហើយ ដោយរូបគេត្រូវបានកីឡាករជនជាតិប្រេហ្ស៊ីល គឺកីឡាករ Luis  Cajaiba ដែលជាម្ចាស់ខ្សែក្រវាត់ WBC វ៉ៃឡើកទក់សាច់តែម្ដង ។

កីឡាករគួន អ៊ូ  និង យ៉ាម ខេមរា
កីឡាករគួន អ៊ូ  និង យ៉ាម ខេមរា

ជាលទ្ធផល គួន អ៊ូ ចាញ់ដោយពិន្ទុ ដោយបន្សល់ទុកនូវស្នាមបែកចិញ្ចើមខាងស្នាំជាប់ជាមួយផងដែរ។ គួរបញ្ជាក់ដែរថា ការប្រកួតនេះ គឺប្រកួតស្ថិតក្នុងប្រភេទទម្ងន់៦៨គីឡូក្រាម ៕

កីឡាករគួន អ៊ូ  និង ឆៃ សារ៉ា 
កីឡាករគួន អ៊ូ និង ឆៃ សារ៉ា 
កីឡាករគួន អ៊ូ  និង  Luis  Cajaiba
កីឡាករគួន អ៊ូ និង  Luis  Cajaiba
កីឡាករគួន អ៊ូ និង  Luis  Cajaiba 
កីឡាករគួន អ៊ូ និង Luis Cajaiba 
កីឡាករគួន អ៊ូ និង Luis Cajaiba 
កីឡាករគួន អ៊ូ និង Luis Cajaiba 
Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T