នេះជាមូលហេតុដែល Tzuyu និង Mina ក្រុម TWICE មិនសូវចេះនិយាយច្រើន!

//s9.kh1.co/1f/1f52d22ce9b7e67f77f38a9824443eaeaf1bf9ae.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

បែកធ្លាយ! ដោយសារហេតុផលនេះសោះ បានជាតារាស្រីទាំងពីរគឺ Tzuyu និង Mina ជាសមាជិកដែលមិនសូវចេះមាត់កច្រើន និងស្ងៀមស្ងាត់ជាងគេក្នុងក្រុម !

កូរ៉េខាងត្បូង ៖ ក្នុងកម្មវិធីមួយរបស់ Radio Star វត្តមានរបស់តារាស្រីក្រុម TWICE ធ្វើឲ្យបណ្ដាអ្នកគាំទ្រគាំង និងផ្ទុះសំណើចមិនតិចទេ ពេលដឹងការពិត នៅពីក្រោយភាពស្ងៀមស្ងាត់ របស់សមាជិកទាំងពីរនាក់ក្នុងក្រុមគឺ Tzuyu និង Mina

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើទោះបីជាហ្វេនៗ ស្រលាញ់ការរក្សាភាពស្ងប់ស្ងាត់របស់ពួកគេក៏ដោយ ប៉ុន្ដែកំឡុងពេលនៃកម្មវិធីនោះ មានហ្វេនម្នាក់និយាយថា ចង់លឺសម្លេងរបស់ Mina ច្រើនជាងគេ។ ក្រោយពីដឹងបែបនេះហើយ Mina ក៏បានពោលថា វាពិតជាត្រឹមត្រូវហើយ ព្រោះនាងមិននិយាយច្រើនទេ។

ទន្ទឹមនឹងចម្លើយរបស់​ Mina តារាស្រី Nayeon ជាសមាជិកក្រុម TWICE ម្នាក់ទៀតបានបញ្ជាក់ដើម្បីកុំឲ្យហ្វេនៗមានការយល់ច្រឡំ ដោយលើកឡើងថា តាមពិតទៅ ​Mina នាងជាមនុស្សដែលចូលចិត្តនិយាយច្រើន ជាងការគិតរបស់អ្នកទាំងអស់គ្នាទៅទៀត។

លើសពីនេះទៅទៀត នាងបានបន្ថែមថា គ្រាន់តែពេលនិយាយក្នុងកម្មវិធីបែបនេះ នាងនិយាយរាងទន់ភ្លន់បន្តិច​ វាធ្វើឲ្យពួកយើងមិនអាចស្ដាប់ Mina និយាយបានច្បាស់ ហេតុនេះទើប Mina មិនសូវនិយាយស្ដីច្រើនក្នុងកម្មវិធីបែបនេះ។

ជាមួយគ្នានេះដែរ ពួកគេក៏បាននិយាយដល់ Tzuyu ផងដែរថា Tzuyu នាងក៏រក្សាភាពស្ងប់ស្ងាត់ដូចគ្នា។​ ភ្លាមនោះតារាស្រី Tzuyu នាងក៏មិនបានបដិសេធ នូវអ្វីដែលគ្រប់គ្នាលើកឡើងនោះឡើយ។ ហើយនាងថែមទាំងចែករំលែកថា នាងតែងតែនៅស្ងៀមស្ងាត់បំផុត ពេលកំពុងថតកម្មវិធីទូរស្សន៍។

ទោះបីជាពួកគេមិនសូវនិយាយស្ដី​ច្រើន ក្នុងកម្មវិធីទូរស្សន៍ ប៉ុន្ដែហ្វេនៗពិតជាដឹងច្បាស់ហើយថា មិនថាពួកគេទាំងពីរ ឬសមាជិកក្រុម TWICE ទាំងអស់ គ្រប់គ្នាសុទ្ធតែមានបុគ្គលិកលក្ខណៈ រួសរាយរាក់ទាក់ និងគួរឲ្យស្រលាញ់ចំពោះហ្វេនៗជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម ៖

Tzuyu
Tzuyu
Tzuyu
Tzuyu
Mina
Mina
Mina
Mina
Tzuyu និង Mina
Tzuyu និង Mina
Tzuyu និង Mina
Tzuyu និង Mina
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T