Mai Davikah កាន់តែស្រស់ស្អាត និងសមសួន នៅពេលតែងខ្លួនបែបនេះទៅវត្ត

//s9.kh1.co/78/7836397fff037b9f9330574b36406f9fca3f5355.jpg
នារី

 ២៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

Mai Davikah កាន់តែស្រស់ស្អាត និងសមសួននៅពេលតែងខ្លួនបែបនេះទៅវត្ត....

ថៃ៖ Mai Davikah គឺជាតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃមួយរូប ដែលនាងមានទាំងទេពកោសល្យ ហើយក៏រូបសម្រស់ស្រស់ស្អាតផងដែរ។ នាងគឺជាតារាស្រីម្នាក់ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់មិនថាក្នុងស្រុកឬក្រៅស្រុក។ ទោះបីនាងប្រឡូកក្នុងរង្វង់សិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយក៏ប្រជាប្រិយភាពរបស់នាងនៅតែខ្លាំងមិនចាញ់តារាជំនាន់ក្រោយនោះទេ។ បន្ថែមពីនេះទៀត Mai គឺជាតារាស្រីមួយរូបដែលនិយមស្ទាយ៍តុបតែងខ្លួនជាមួយនឹងម៉ូតសម្លៀកបំពាក់ប្លែកៗអមជាមួយនឹងភាពស៊ិចស៊ីរបស់នាង ដែលរឹតតែធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្ររបស់នាងលង់នឹងសម្រស់របស់នាងទ្វេដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីព្រឹកមិញនេះនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងបានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹកមួយនឹងការតុបតែងខ្លួនក្នុងឈុតបុរាណទៅវត្តដើម្បីធ្វើបុណ្យនៅថ្ងៃកំណើតម្ដាយរបស់នាង ដោយនាងបានស្លៀកសំពត់ពណ៌បៃតងស្រាលលាយជាមួយពណ៌ទឹកប្រាក់សាកសមជាមួយអាវដៃវែងកត្រង់ពណ៌ស មើលទៅពិតជាស្រស់ស្អាត និងសមសួនយ៉ាងខ្លាំងក្នុងមួយឈុតដែលនាងស្លៀកនេះ។ ពេលនាងស្លៀកពាក់ឈុតបុរាណបែបនេះមើលទៅពិតជាស្រស់ស្អាត ទាក់ទាញខ្លាំងមិនធម្មតាឡើយ រហូតដល់អ្នកលេងបណ្ដាញសង្គមជាច្រើនឃើញហើយ នាំគ្នាសរសើរពីនាងគ្រប់ៗគ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T