ម្ដាយស្អាត រឿងអីកូនស្រីមិនឃ្យូត? កូនស្រី Aom Phiyada កាន់តែធំ កាត់តាមម្ដាយបេះបិទ

//s9.kh1.co/81/8175af92a2e9b5f7423bb33740602c60ae3c7df2.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

អាចនិយាយបានថា តារាសម្ដែងជើងចាស់ Aom Phiyada ជាតារាស្រីមួយរូបដែលបានសាងភាពល្បីល្បាញក្នុងវិស័យសិល្បៈជាង ២០ឆ្នាំមកហើយ តែមកដល់សព្វថ្ងៃនៅតែមានសន្ទុះការគាំទ្រច្រើនផងដែរ។

ថៃ៖ ជាការពិតណាស់ កំពូលតារាសម្ដែងលំដាប់ជួរមុខរបស់ថៃ Aom Phiyada ថ្វីត្បិតតែបានប្រឡូកក្នុងវិស័យភាពយន្តច្រើនឆ្នាំ ហើយសព្វថ្ងៃមានអាយុច្រើនទៅហើយក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់នាង គឺនៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រគ្រប់គ្នា ពិសេសគឺសម្រស់ដ៏ស្រស់ស្អាតមិនចាស់តាមអាយុរបស់នាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកចាប់អារម្មណ៍ មុខមាត់កូនស្រីរបស់តារាជើងចាស់រូបនេះវិញ ក៏ស្អាតមិនចាញ់នាងប៉ុន្មាននោះដែរ ដែលថ្មីៗនេះ Aom ទើបតែបានថតរូប Selfie បង្ហោះជាមួយគ្នាកូនស្រី ដោយបង្ហាញកាយវិការស្និទ្ធស្នាល ញញឹមញញែមពោរពេញដោយក្ដីស្រលាញ់ មើលទៅស្អាតទាំងពីរនាក់ម្ដាយកូនតែម្ដង។

ដោយក្នុងនោះដែរ កូនស្រីរបស់ Aom ត្រូវបានហ្វេនៗនាងជាច្រើន ពោលសរសើរសឹងគ្រប់គ្នាថា បើទោះបីជានៅក្មេងអាយុ ទើបតែ ៨ឆ្នាំពិតមែន ប៉ុន្តែទម្រង់មុខមាត់របស់នាងតូចនេះ ពិតជាស្អាតផូរផង់កាត់ទៅតាមម្ដាយគ្មានខុសបន្តិចនោះឡើយ៕

ទស្សនារូបភាពខាងក្រោម៖

Aom Phiyada
Aom Phiyada
Aom Phiyada
Aom Phiyada
Aom និងកូនស្រី
Aom និងកូនស្រី
រូបថ្មីរបស់ Aom និងកូនស្រី
រូបថ្មីរបស់ Aom និងកូនស្រី
រូបថ្មីរបស់ Aom និងកូនស្រី
រូបថ្មីរបស់ Aom និងកូនស្រី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T