បង្ហាញខ្លួនលើកនេះ G-Dragon ត្រូវមហាជនចាប់អារម្មណ៍ថា ច្រមុះខ្ពស់ប្លែក?

//s9.kh1.co/60/607975b39f3e84df996fdb5c3ecca7841d189ed0.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

G-Dragon បានធ្វើឲ្យមហាជនជាច្រើន មានចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបរាងថ្មីរបស់ G-Dragon ជាពិសេស ច្រមុះ របស់តារាប្រុសរូបនេះ។

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា អ្នកគាំទ្រវិស័យកម្សាន្ត K-pop បានភ្ញាក់ផ្អើលជាខ្លាំង នៅពេលតារាចម្រៀងរ៉េប G-Dragon បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ កម្មវិធីបើកសម្ពោធស្បែកជើង ដែលជាការសហការរបស់ Nike និងរូបលោក ផ្ទាល់តែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង អស់រយៈពេលជាយូរមកហើយ ចាប់តាំងពីតារាប្រុសរូបនេះ បានបង្ហាញជាសាធារណៈដល់អ្នកគាំទ្រ ជាពិសេសនោះ អ្នកសារព័ត៌មានមួយចំនួន លោកបានទាក់ទាញចំណាប់អារម្មណ៍មិនស្ទើរ មិនថាក្នុងស្រុក ក៏ដូចជាក្រៅស្រុកក្តី។

ជាការពិត មហាជនពិតជាកោតសរសើរ ក្នុងការលេងស្ទាយ៍របស់មេក្រុម BigBang រូបនេះ ព្រោះលោកត្រូវបានគេទទួលស្គាល់ថា គ្មានអ្នកណាអាចយកតម្រាប់តាមបានឡើយ។ ទោះជាយ៉ាងណា មហាជនជាច្រើន បានចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបរាងថ្មីរបស់តារាប្រុសនេះទៅវិញ។

តាមរយៈទឹកមុខស្លេកស្លាំង ជាពិសេសច្រមុះដែលខុសពីធម្មតា មានសភាពរៀងខ្ពស់ចម្លែក បានធ្វើឱ្យអ្នកគ្រប់គ្នាងឿងឆ្ងល់ ថាតើតារាចម្រៀងរូបនេះ បានធ្វើអ្វីជាមួយច្រមុះ​​របស់លោក? លើសពីនេះ មតិជាច្រើន បានបញ្ចេញ ជុំវិញការសន្និដ្ឋាន របស់អ្នកលេងបណ្តាញសង្គម ផ្សេងៗនេះផងដែរ។

យ៉ាងណាមិញ នេះគ្រាន់តែ ការបញ្ចេញមតិរបស់ អ្នកលេងបណ្តាញអ៉ីនធើណែតមួយចំនួនតែប៉ុណ្ណោះ ចុះប្រិយមិត្តអ្នកអានយល់យ៉ាងដែរ? តែបើចង់ជ្រាប់ច្បាស់ សូមទស្សនារូបខាងក្រោម ថា ច្រមុះG-Dragon បានប្តូររូបរាងខុសពីមុនឬយ៉ាងណា?

សូមទស្សនារូបភាពខាងក្រោម៖ 

G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
រូបភាពជិតច្រមុះ G-Dragon បច្ចុប្បន្ន
រូបភាពជិតច្រមុះ G-Dragon បច្ចុប្បន្ន
រូបភាពជិតច្រមុះ G-Dragon បច្ចុប្បន្ន
រូបភាពជិតច្រមុះ G-Dragon បច្ចុប្បន្ន
ច្រមុះG-Dragon កាលពីមុន
ច្រមុះG-Dragon កាលពីមុន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T