Justin សម្ដីផ្អែមម៉្លេះ និយាយប៉ុន្មានម៉ាត់ទៅកាន់ប្រពន្ធក្នុងថ្ងៃកំណើត ចង់លើសជាតិស្ករ

//s9.kh1.co/2a/2a6476da2a39466ee386887357aacf9bb804a1ea.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កប់ណាស់! នៅថ្ងៃខួបកំណើតប្រពន្ធ Justin Bieber បង្ហោះសារមួយទៅកាន់ Hailey Bieber យ៉ាងវែងអន្លាយអានហើយ ចង់លើសឈាម។

បរទេស៖ Hailey Bieber ដែលមានឈ្មោះពេញថា Hailey Rhodes Bieber គឺជាតារាបង្ហាញម៉ូតដ៏ល្បីជួរមុខមួយរូបក្នុងចំណោមតារាបង្ហាញម៉ូតផ្សេងៗទៀត នៅប្រទេសអាមេរិកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីភាពល្បីល្បាញនិង​ កេរ្តិ៍ឈ្មោះដែលគេស្គាល់គ្រប់ទិសតំបន់ តារាស្រីម្នាក់នេះក៏សម្រេចចិត្តថាបញ្ចប់ភាពនៅលីវនិង បានរៀបការជាមួយលោក Justin Bieber នៅក្នុងឆ្នាំ២០១៨និង បង្ហាញភាពផ្អែមល្ហែមជារឿយៗមិនថាតាមបង្ហាញសង្គមឬ នៅខាងក្រៅឡើយ។

ដោយឡែក កាលពីម្សិលមិញក្នុងថ្ងៃខួបកំណើត ចូលគម្រប់ខួប២៤ឆ្នាំ Hailey Bieber ក៏បានទទួលភាពផ្អែមល្ហែមនិង ការលើកទឹកចិត្តពីស្វាមីនៅក្នុងបណ្តាញសង្គម យ៉ាងចាស់ដៃដែរ ទោះបីជារៀបការបានពីរឆ្នាំក្តី ប៉ុន្តែភាពផ្អែមល្ហែមគឺនៅតែមានដដែល ដោយJustin Bieber បានបង្ហោះសារខ្លីមានអត្ថន័យថា៖

ភ្នែករបស់ខ្ញុំសម្រាប់អ្នក បេះដូងខ្ញុំសម្រាប់អ្នក វិញ្ញាណខ្ញុំសម្រាប់អ្នក ក្តីស្រលាញ់ខ្ញុំសម្រាប់អ្នក ខ្ញុំមានអារម្មណ៍ថាកក់ក្តៅនៅពេលដែលអ្នកនៅក្បែរនឹង តែងនឹកគិតដល់អ្នកជានិច្ច
ក្តីសុបិន្តដ៏ធំបំផុតរបស់ខ្ញុំគឺនៅក្បែរអ្នករហូតដល់ចាស់សក់ស្កូវ ខ្ញុំមិនជឿទាល់តែសោះ អ្នកជាប្រពន្ធរបស់ខ្ញុំជារៀងរហូត 
រីករាយថ្ងៃកំណើត ប្រពន្ធសម្លាញ់

Justin Bieber

គ្រោយពីបានឃើញដូច្នេះរួចមក ហ្វេនក៏បាននាំគ្នាសរសើរនិង ច្រណែនខ្លះៗដែរនៅពេលដែល Justin Bieber បង្ហោះដែលមានលក្ខណៈផ្អែមល្ហែមនិង មានអត្ថន័យជ្រាលជ្រៅខ្លាំងបែបនេះនោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Hailey Bieber
Hailey Bieber
Hailey Bieber
Hailey Bieber
 Justin Bieber 
 Justin Bieber 
 Justin Bieber 
 Justin Bieber 
 Justin Bieberនិង Hailey Bieber
 Justin Bieberនិង Hailey Bieber
 Justin Bieberនិង Hailey Bieber
 Justin Bieberនិង Hailey Bieber
 Justin Bieber បង្ហោះសារជូន​ពរ ប្រពន្ធ
 Justin Bieber បង្ហោះសារជូន​ពរ ប្រពន្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T