កីឡាករជួរមុខរបស់ Liverpool រូបនេះអាចចូលលេងបានធម្មតាវិញហើយ

//s9.kh1.co/c6/c635b3da852108e3a6ac3a85b799ad8ff0ba7f2f.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយធ្វើតេស្តឃើញអវិជ្ជមានកូវីដ១៩ ខ្សែប្រយុទ្ធជួរមុខរបស់ Liverpool កីឡាករ Mohamed Salah អាចចូលធ្វើការហ្វឹកហាត់បានធម្មតាវិញហើយ

អង់គ្លេស៖ ក្រោយចូលរួមពិធីមង្គលការបងប្រុសរបស់ខ្លួននៅប្រទេសកំណើតអេហ្សុីបកាលពីសប្តាហ៍មុននេះ ខ្សែប្រយុទ្ធជួរមុខរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Mohamed Salah បានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ដល់ទៅ៣លើក។ ហើយដោយសារតែហេតុផលនេះបានជាធ្វើឲ្យរូបគេត្រូវអវត្តមានក្នុងជំនួបជាមួយ Leicester City នៅក្របខ័ណ្ឌ Premier League ព្រឹកមិញ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mohamed Salah
  កីឡាករ Mohamed Salah

ដោយឡែកថ្មីៗនេះក្លិបលោក Jurgen Klopp បានចេញមកបញ្ជាក់ថាតារាវ័យ២៨ឆ្នាំរូបនេះអាចចូលធ្វើការហ្វឹកហាត់បានធម្មតាវិញហើយក្រោយទទួលបានលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តចុងក្រោយរបស់ខ្លួន។ ម៉្យាងវិញទៀត Salah អាចនឹងត្រូវបង្ហាញខ្លួនឲ្យ Liverpool នៅក្នុងជំនួបជាមួយក្លិប Atalanta នៃវគ្គចែកពូលពានរង្វាន់ UEFA Champions League ព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

  កីឡាករ Mohamed Salah
  កីឡាករ Mohamed Salah

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T