អ្នក​ដឹក​នាំ​​ត្រូវ​ «រក្សា​ពាក្យសម្តី» របស់ខ្លួន បើមិន​ចង់​បាត់​បង់​​តម្លៃ​!​​

//s9.kh1.co/5a/5a224d49a647127ccd0b094d20240602eec4323e.png
យល់ដឹង

 ២៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកដឹកនាំ គឺសំដៅទៅលើអ្នកត្រួសត្រាយផ្លូវ និងជាអ្នកនាំមុខគេរាល់កិច្ចការទាំងឡាយ ដូចនេះ​ដើម្បីក្លាយខ្លួនជា​មេដឹកនាំ​ដែល​ពូកែ​ ឈ្លាសវៃ រឹងមាំម្នាក់ យើងគប្បីត្រូវតែចេះពីយុទ្ធសាស្រ្ត ចិត្ត​សាស្រ្ត

អ្នកដឹកនាំ គឺសំដៅទៅលើអ្នកត្រួសត្រាយផ្លូវ និងជាអ្នកនាំមុខគេរាល់កិច្ចការទាំងឡាយ ដូចនេះ​ដើម្បីក្លាយខ្លួនជា​មេដឹកនាំ​ដែលពូកែ​ ឈ្លាសវៃ រឹងមាំម្នាក់ យើងគប្បីត្រូវតែចេះពីយុទ្ធសាស្រ្ត ចិត្ត​សាស្រ្ត ដើម្បីស្វែងយល់អំពីតម្រូវការ​ និងអារម្មណ៍របស់ក្រុមការងារ និងមនុស្សក្រោមបង្គាប់។ ខាងក្រោមនេះ គឺជា​វិធីសាស្រ្ត​ទាំង ២ ចំណុច ​ដើម្បី​លើកទឹក​ចិត្តក្រុម​ការងារ​រាល់ថ្ងៃ​ ក្នុងការ​ជម្នះ​ឧបសគ្គ​ ខិតខំធ្វើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចគោលដៅ និងភាព​ជោគ​ជ័យ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចទី១៖ ការចេះចែករំលែកកម្លាំងចិត្តរួមគ្នា

 ការចេះចែករំលែកកម្លាំងចិត្តរួមគ្នា
 ការចេះចែករំលែកកម្លាំងចិត្តរួមគ្នា

ក្រុមការងារ​​របស់យើងនឹងមាន​កម្លាំង​ចិត្តនៅពេលគេ​ទាំងអស់​គ្នាគិត​ និងយល់​ស្រប​តាមគោលដៅ​រួមដែលពួកយើង​ត្រូវ​ធ្វើតែមួយនោះដូចជា ៖

ការមាន​បេសក​កម្មរួម គោលដៅ​ច្បាស់​លាស់ដើម្បី​សម្រេច​ឱ្យបាន​សក្តានុពល នឹងគុណ​តម្លៃរួម​នឹងធ្វើ​ឱ្យក្រុម​ការងារ​មួយរួម​សាមគ្គី​គ្នាក្នុង​របៀប​មួយដែល​មានឥទ្ធិពល។ ក្រុមការងារ​មួយដែល​មានការ​រួបរួមគ្នា​ និងមានចិត្ត​តែមួយ​អាច​រក្សា​​ទំនាក់​ទំនង​ជាមួយគ្នា​យ៉ាងមាន​ប្រសិទ្ធ​ភាពខ្ពស់។

ចំណុចទី២៖ ការដឹកនាំដោយធ្វើជាគំរូឲ្យគេមើល

ការដឹកនាំដោយធ្វើជាគំរូឲ្យគេមើល
ការដឹកនាំដោយធ្វើជាគំរូឲ្យគេមើល

 ក្នុងនាមជាអ្នកដឹកនាំគេ អ្វីដែលសំខាន់បំផុតគឺជាការប្រាប់​ក្រុមការងារ​ និងណែនាំពួកគេអំពីរបៀបធ្វើយ៉ាងណាឱ្យគេ​អាចបំពេញកាតព្វកិច្ចក្នុងតួនាទីរបស់ពួកគេប្រកបទៅដោយឆន្ទៈ​ក្នុងកិច្ចការនោះ។ ដូចនេះអ្នកដឹកនាំល្អគម្បីត្រូវតែ​ធ្វើខ្លួន​ជាគំរូ និងធ្វើខ្លួនជាអ្នកបង្ហាញ​ក្រុមការងារ​របស់អ្នក និងផ្តល់​ឱកាស​ឱ្យគេបាន​ចូលរួម​ក្នុងបុព្វហេតុ​នោះ​ផង។ មេដឹកនាំ​ដែល​អនុវត្ត​ដូចពាក្យ​សម្តី​ជាមនុស្ស​ដែលមាន​ឥទ្ធិពល​ខ្លាំង​ក្នុងការ​ផ្តល់កម្លាំង​ចិត្ត​ដល់អ្នក​ដទៃ។ អ្នកនឹង​បាត់បង់​តម្លៃ​ ប្រសិន​បើអ្នក​មិនអាចរក្សា​ពាក្យសម្តី​របស់​ខ្លួនឯង​បាន។ ជាងនេះ​ទៅទៀត អ្នកត្រូវ​ផ្តោត​ការយក​ចិត្តទុក​ដាក់លើ​ក្រុម​ការងារ​ណា ដែល​បង្ហាញ​ស្មារតី​ចង់ចេះ​ចង់​ដឹង និងចង់​ធ្វើកិច្ច​ការឱ្យ​បានប្រសើរ​ជាងគេ ដោយ​ទទួល​ស្គាល់ ​និងផ្តល់​តម្លៃ​ចំពោះ​គំរូដែលគេ​បង្កើត​ឡើង៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T