រៀបការ៧ឆ្នាំហើយ តែសម្ដី ជា វិបុល ប៉ុន្មានម៉ាត់ទៅកាន់ភរិយាពិតជាមានអត្ថន័យ

//s9.kh1.co/f7/f70f9628db03a8f42d78404035f7ff3cbd09e215.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

បើទោះបីរៀបការមកច្រើនឆ្នាំ ហើយមានវ័យកាន់តែជ្រេ តែជីវិតប្ដីប្រពន្ធ លោក ជា វិបុល នៅតែរឹងមាំ ហើយផ្អែមល្ហែមចំពោះគ្នាដូចគ្រាផ្ដើមស្នេហ៍។

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពិធីករដ៏ល្បីឈ្មោះ លោក ជា វិបុល បានរៀបការនឹងពិធីការិនីឆ្នើម អ្នកនាង គង់ សុជាតិ បើគិតពីពេលវេលារៀបអាពាហ៍ពិពាហ៍តារាប្រុសស្រីមួយគូនេះមានរយៈពេល ៧ឆ្នាំហើយ។ បើទោះបី ស្វាមីភរិយាមួយនេះ បានចាប់ដៃគ្នាកសាងជីវិតគ្រួសារមកច្រើនឆ្នាំ តែគ្រប់ពេលគេតែងតែឃើញអ្នកទាំងពីល្អូកល្អើននឹងគ្នាដូចស្រមោច និងស្ករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះ គូស្វាមីភរិយាមួយគូនេះ ក៏ឧស្សាហ៍ថតរូបបង្ហោះលើបណ្ដាញសង្គម បង្ហាញពីជីវិតប្ដីប្រពន្ធអ្នកទាំងពីរទៅកាន់ហ្វេនបានឃើញផងដែរ។ ដោយគ្រប់រូបភាព និងសកម្មភាពទាំងនោះ មើលទៅអ្នកទាំងពីរ ពិតជាមានភាពផ្អែមល្ហែមចំពោះគ្នាខ្លាំងទ្វេដង មិនចាញ់គ្រាផ្ដើមស្នេហាដំបូងៗប៉ុន្មានឡើយ។ 

ម្យ៉ាងវិញទៀត រាល់សកម្មភាពចេញចូលរបស់ លោក ជា វិបុល និងភរិយា តែងតែទៅណាមកណាជាមួយគ្នា បណ្ដើរគ្នាជាគូ មិនឃ្លាតគ្នាសូម្បីតែមួយជំហានតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីឈានដល់ខួបអាពាហ៍ពិពាហ៍ ៧ឆ្នាំរបស់ខ្លួនភ្លាម ស្រាប់តែតារាប្រុសរូបនេះ បានបង្ហោះរូបភាពស្វីតៗជាមួយភរិយា ព្រមទាំងបានសរសេរសារខ្លីមួយពីជីវិតគូយ៉ាងមានអត្ថន័យខ្លាំងតែម្ដង ដោយសម្ដីប៉ុន្មានម៉ាត់នោះ ពិធីករឆ្នើមរូបនេះ បាននិយាយថា៖ 

នៅក្បែរមនុស្សចិត្តត្រជាក់ មនុស្សចិត្តល្អ និយាយល្អសមរម្យ យើងនឹងមានសេចក្តីសុខ អតីតកាលបានកន្លងហួសទៅហើយ អនាគតខាងមុខអាស្រ័យលើការសម្រេចចិត្ត របស់យើងនៅថ្ងៃនេះ និងថ្ងៃបន្តបន្ទាប់៕

សម្ដី លោក ជា វិបុល

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
សារបង្ហោះរបស់ លោក ជា វិបុល 
សារបង្ហោះរបស់ លោក ជា វិបុល 
គង់ សុជាតិជា វិបុល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T