ដំណឹងសោកសៅ! កូនសិស្សរបស់លោកគ្រូសន អេលីត គឺកីឡាករអេលីត លីម៉ី បានទទួលមរណភាពហើយ

//s9.kh1.co/97/9745c7bea67e8ce643cfabcb486ca88f7451724c.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

សូមចូលរួមរំលែកទុក្ខផង

ភ្នំពេញ ៖ យោងទៅតាមការបង្ហោះ តាមរយៈផេកផ្លូវការណ៍របស់លោកគ្រូ សន អេលីត នៅព្រឹកថ្ងៃទី២៣ ​ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាគ្រូធំ នៃក្លឹបនាយកដ្ឋានអង្គរក្ស​ និងក្លឹបប៉ែន​កាក់​គុនខ្មែរ បានបង្ហោះថា កីឡាករ អេលីត​ លីម៉ី​ បានទទួលមរណៈភាពទាំងវ័យក្មេង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ អេលីត លីម៉ី
កីឡាករ អេលីត លីម៉ី

ហើយចំពោះមូលហេតុនៃការស្លាប់របស់កីឡាករ អេលីត​ លីម៉ី​ គឺលោកមិនទាន់បានបញ្ជាក់ថា មកពីមូលហេតុអ្វីនោះទេ ។ ទន្ទឹមនឹងនេះផងដែរ មហាជនដែលជាអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ មានការសោកស្ដាយយ៉ាងខ្លាំង ហើយពួកគេបានចូលរួមរំលែកមរណទុក្ខ ដែលបានបាត់បង់ធនធានកីឡាករគុនខ្មែរមួយរូប ហើយពួកគេក៏នៅតែចង់ដឹងថា តើការស្លាប់របស់ អេលីត​ លីម៉ី​ មកពីហេតុអ្វី? ខាង Khmerload/ keylatop នឹងធ្វើបច្ចុប្បន្ននៃព័ត៌មាននេះបន្ត ប្រសិនបើយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយហើយ ៕  

ការបង្ហោះរបស់លោកគ្រូ សន អេលីត 
ការបង្ហោះរបស់លោកគ្រូ សន អេលីត 
Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T