ចិនបង្ហោះយានទៅប្រមូលថ្មព្រះចន្ទ ជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០

//s9.kh1.co/82/823def7b10165f14930783303cd82b4739587cf3.jpg
បច្ចេកវិទ្យា

 ២៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

យានអង្កេតនេះនឹងប៉ុនប៉ងប្រមូលសំណាក២គីឡូក្រាម ពីតំបន់ដែលមិនទាន់ត្រូវបានគេរុករក។

ចិន៖ ប្រទេសចិនព្យាយាមប៉ុនប៉ងលើកដំបូង ដើម្បីប្រមូលយកថ្មពីឋានព្រះចន្ទ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។ គេសង្ឃឹមថា យានអង្កេតគ្មានមនុស្សបើក ឈ្មោះថា Chang'e-5 នឹងត្រូវចាប់ផ្ដើមដំណើរការ នៅថ្ងៃអង្គារនេះ ហើយនឹងនាំយកសំណាកថ្មត្រឡប់មកវិញ ដើម្បីជួយយើងស្វែងយល់ពីប្រភពដើម និងកំណើតរបស់ព្រះចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភេទបេសកកម្មចុងក្រោយបែបនេះ គឺ Luna 24 បានកើតឡើងនៅឆ្នាំ១៩៧៦ ដោយសហភាពសូវៀត។ ប្រសិនបើយានអង្កេតចុងក្រោយនេះទទួលបានជោគជ័យ នោះប្រទេសចិននឹងក្លាយជាប្រទេសទី៣ ដែលបានទៅយកថ្មពីឋានព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិកនិងសហភាពសូវៀត។ យានអវកាស Chang'e-5 ដែលត្រូវបានដាក់ឈ្មោះតាមទេពធីតាឋានព្រះចន្ទនៅក្នុងរឿងព្រេងបុរាណរបស់ចិន នឹងត្រូវបាញ់បង្ហោះនៅលើរ៉ុក្កែត Long March 5។

រ៉ុក្កែត Long March 5 ដែលដឹកយាន Chang'e-5 នៅខាងលើ
រ៉ុក្កែត Long March 5 ដែលដឹកយាន Chang'e-5 នៅខាងលើ

យានអង្កេតនេះនឹងប៉ុនប៉ងប្រមូលសំណាក២គីឡូក្រាម ពីតំបន់ដែលមិនទាន់ត្រូវបានគេរុករក ដោយតំបន់នោះត្រូវបានគេឲ្យឈ្មោះថា Ocean of Storms។ នៅក្នុងការប្រៀបធៀប បេសកកម្មឆ្នាំ១៩៧៦ប្រមូលបានសំណាក១៧០ក្រាម ហើយបេសកកម្មអាប៉ូឡូដែលដឹកមនុស្សទៅជាន់ដីឋានព្រះចន្ទ បានប្រមូលសំណាកថ្មនិងដីត្រឡប់វិញ ចំនួន៣៨២គីឡូក្រាម។

ក្រុមអ្នកជំនាញសង្ឃឹមថា យាន Chang'e-5 នឹងអាចស្វែងយល់កាន់តែច្បាស់អំពីរយៈពេលនៃភ្នំភ្លើងសកម្មនៅលើឋានព្រះចន្ទ និងពេលដែលដែនម៉ាញ៉េទិចរបស់វាដែលការពារជីវិតពីវិទ្យុសកម្មព្រះអាទិត្យបានបាត់បង់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T