រំភើបចិត្ដជំនួស! ប្ដីប្រពន្ធមួយគូ បានជួបជុំជាមួយសុនខសំណព្វវិញ បន្ទាប់ពីចោរលួចទៅអស់រយៈពេល៦ឆ្នាំ (មានវីដេអូ)

//s9.kh1.co/52/522668680cd95a3aca601c8223d9a39c9495ad31.jpg
សង្គម

 ២៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ប្ដីប្រពន្ធជនជាតិអង់គ្លេសមួយគូ បានជួបជុំជាមួយសុនខសំណព្វ ដែលចោរលួចទៅកាលពី៦ឆ្នាំមុនវិញ បន្ទាប់ពីបានរកឃើញនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីផ្ទះរបស់ពួកគាត់។

អង់គ្លេស៖ ថ្មីៗនេះ ប្ដីប្រពន្ធជនជាតិអង់គ្លេសមួយគូ បានជួបជុំជាមួយសុនខសំណព្វដែលចោរលួចទៅកាលពី៦ឆ្នាំមុនវិញ បន្ទាប់ពីបានរកឃើញនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីផ្ទះរបស់ពួកគាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Simon Hall វ័យ៥០ឆ្នាំ និងប្រពន្ធឈ្មោះ Caroline វ័យ៤៨ឆ្នាំ រស់នៅទីក្រុង Durham នៃប្រទេសអង់គ្លេស ទីបំផុតបានជួបនឹងសុនខជាទីស្រលាញ់របស់ពួកគាត់ម្ដងទៀត បន្ទាប់ពីវាត្រូវចោរលួចទៅកាលពីខែឧសភា ឆ្នាំ២០១៤ ហើយប្ដីប្រពន្ធគូនេះ ក៏បានព្យាយាមស្វែងរកវារហូតដល់២ឆ្នាំចុងក្រោយនេះផងដែរ។

តួយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកាកន្លងទៅ លោក Hall និងប្រពន្ធ សប្បាយចិត្ដជាខ្លាំង នៅពេលទីភ្នាក់ងារផ្នែកឃ្លាំមើលសុនខបានទូរសព្ទមកពួកគាត់ ហើយប្រាប់ថាសុនខ Bonnie ត្រូវបានរកឃើញនៅចម្ងាយប្រមាណ៣២០គីឡូម៉ែត្រពីផ្ទះរបស់ពួកគាត់ ពោលគឺមុនមួយថ្ងៃ ដែលសុនខ Bonnie នឹងឈានចូលអាយុ១០ឆ្នាំ។ ហើយជុំវិញការបាត់ខ្លួននេះគេគិតថា វាត្រូវបានគេលួចយកទៅ ដើម្បីបង្កាត់ពូជ។

យ៉ាងណាមិញ ក្រោយទទួលដំណឹងនេះ លោក Hall បាននិយាយទាំងរំភើបចិត្ដថា៖

សឹងតែមិនជឿ ព្រោះខ្ញុំអស់សង្ឃឹមថាអាចរកឃើញវាទៅហើយ តែទោះជាយ៉ាងណាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខ្ញុំក៏នៅតែស្វែងរកវាគ្រប់កន្លែងទាំងអស់ផងដែរ។ ហើយក្រោយពេលទទួលដំណឹងអំពីសុនខ Bonnie ខ្ញុំគិតថាវាប្រហែលលែងស្អាតដូចមុនហើយ តែការពិតវាមើលទៅស្អាតណាស់។ ខ្ញុំដឹងថាពេទ្យសត្វ បានមើលថែវាយ៉ាងល្អ៕

សម្ដីលោក Hall 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

 លោក Hall និងអ្នកស្រី Caroline ពេលបានជួបនឹងសុនខ Bonnie
 លោក Hall និងអ្នកស្រី Caroline ពេលបានជួបនឹងសុនខ Bonnie
 លោក Hall និងអ្នកស្រី Caroline ពេលបានជួបនឹងសុនខ Bonnie
 លោក Hall និងអ្នកស្រី Caroline ពេលបានជួបនឹងសុនខ Bonnie
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T