ក្រោយការប្រកាស Comeback របស់ Red Velvet ស្រាប់តែមានអ្នកប្រតិកម្មខ្លាំងបែបនេះ!

//s9.kh1.co/37/37bda1ab6ebcb43d1aa53356ca014b075dac40c3.jpg
នារី

 ២៣-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកនិយមលេងបណ្តាញអ៊ីនធើណែត ជាច្រើនមានប្រតិកម្មខ្លាំង ក្រោយការប្រកាស Comeback របស់ Red Velvet នៅថ្ងៃទី ២១ ខាងមុខនេះ។

កូរ៉េខាងត្បូង ៖ អ្នកនិយមលេងបណ្តាញអ៊ីនធើណែត កំពុងមានប្រតិកម្មយ៉ាងខ្លាំង ចំពោះដំណឹងការវិលត្រឡប់មកវិញ របស់ក្រុម Red Velvet ជាក់ស្ដែង នៅថ្ងៃទី ២១ ខែវិច្ឆិកា នាយកប្រតិបត្តិលោក Lee Sung Soo ផលិតកម្ម SM Entertainment បានប្រកាសជាផ្លូវការ ថាក្រុមតារាចម្រៀងស្រី Red Velvet នឹងធ្វើការ Comeback ក្នុងពេលឆាប់ៗនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Red Velvet
Red Velvet

ស្របគ្នានោះ បន្ទាប់ពីការប្រកាសនេះ អ្នកនិយមលេងអ៊ីនធើណែតនៅជាច្រើន បានចែករំលែកប្រតិកម្មរបស់ពួកគេ ចំពោះព័ត៌មាននេះ ជាពិសេសទាក់ទងនឹង ភាពចម្រូងចម្រាសនាពេលថ្មីៗនេះ របស់សមាជិកក្នុងក្រុមគឺ Irene

នៅក្នុងការបង្ហោះមួយ អ្នកលេងអ៊ីនធើណែតម្នាក់ បានចែករំលែកអារម្មណ៍ មិនសូវសប្បាយចិត្តរបស់ខ្លួន ក្រោយពេលលោក Lee Sung Soo បានប្រើឃ្លាថា ៖ មានភាពចម្រូងចម្រាសបន្តិចបន្តួច ទៅលើសកម្មភាពថ្មីៗនេះ របស់ក្រុម Red Velvet

Red Velvet
Red Velvet

ទន្ទឹមនឹងនេះ នៅក្នុងការប្រកាសមួយទៀត ទាក់ទងនឹងការ come back របស់ក្រុម Red Velvet ដោយអ្នកលេងអ៊ីនធើណែតមួយចំនួន បានបញ្ចេញមតិបង្ហាញការខកចិត្ត។ ចំណែកអ្នកខ្លះក៏លើកឡើងថា តារាល្បីៗខ្លះ ដែលបានធ្វើអំពើមិនល្អណាមួយ ពួកគេក៏មិនបានចាកចេញពីក្រុមដែរ។ ប៉ុន្តែក្នុងនោះ អ្នកគាំទ្រជាច្រើនបានយល់ស្របថា សមាជិក ៤នាក់ផ្សេងទៀតរបស់ក្រុម Red Velvet ទទួលរងនូវការខូតខាតមួយចំនួន បន្ទាប់ពីមានភាពចម្រូងចម្រាសនោះ។

Irene
Irene

មតិយោបល់ មួយចំនួនរបស់អ្នកនិយមលេងបណ្តាញអ៊ីនធើណែត  រួមមាន៖

"អីយ៉ា! សូម្បីតែរឿងចម្រូងចម្រាសក៏ Irene ទទួលបានការសរសើរដែរ "។

"កំហុសរបស់សមាជិក ៤នាក់ផ្សេងទៀត ជាអ្វី? "។

"សូមត្រលប់មកវិញ ជាសមាជិកបួននាក់បានហើយ"។

“ខ្ញុំមិនចង់ជឿទេនេះ”។

"ចម្រូងចម្រាសបន្តិចបន្តួច???"។

"វាឆាប់ពេកហើយ ក្នុងការវិលត្រឡប់មកវិញជាមួយសមាជិក ៥នាក់"។

"អ្នកទាំងអស់គ្នា មានតារាល្បីៗនៅក្នុងក្រុមហ៊ុន SM ដែលបានធ្វើអំពើមិនគម្បីជាច្រើន ហេតុអ្វីបានជាអ្នកទាំងអស់គ្នា ចង់ឲ្យតែ Irene ចាកចេញពីក្រុម?? "។

"ខ្ញុំគ្រាន់តែមានអារម្មណ៍មិនល្អ ចំពោះមនុស្ស ៤នាក់ផ្សេងទៀត ពីព្រោះការខូចខាតលើកេរ្តិ៍ឈ្មោះរបស់ពួកគេគឺកាន់តែយ៉ាប់យ៉ឺន"។

"អ្នកទាំងអស់គ្នាប្រាប់ Irene ឱ្យសុំទោស! ប៉ុន្តែតើនាងគួរសុំទោសអ្នកណា? ចំពោះអ្នកទាំងអស់គ្នា? "។

"ខ្ញុំមិនអាចគេងលក់បានទេ ព្រោះខ្ញុំខឹងពេក "។

តើប្រិយមិត្តគិតយ៉ាងណាចំពោះប្រតិកម្មទាំងនេះ??

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T