ខួបកំណើតកូនស្រី អាយុ៣ឆ្នាំ នី មុល្លីកា រៀបចំយ៉ាងសាមញ្ញជុំគ្រួសារយ៉ាងមានក្ដីសុខ

//s9.kh1.co/14/14ea434b671d0d6bb214f8d1ffd3df7badb19419.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយរៀបការអស់ជាច្រើនឆ្នាំ និងបានទៅរស់នៅលើទឹកដីអាមេរិក បច្ចុប្បន្ន អតីតតារាសម្ដែងអ្នកនាង នី មុល្លីកា មានកូន ២នាក់សុទ្ធសឹងតែគួរឲ្យស្រលាញ់។

អាមេរិក៖ បើរម្លឹកដល់អតីតតតារាសម្ដែងស្រីដ៏មានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ អ្នកនាង នី មុល្លីកា​ ក្រោយរៀបការរួច តារារូបនេះបានសម្រេចចិត្តទៅរស់នៅលើទឹកដីអាមេរិកជាមួយស្វាមី ដើម្បីកសាងសុភមង្គលជីវិតគ្រួសារផងដែរ។ បើទោះបី ឃ្លាតឆ្ងាយពីសិល្បៈច្រើនឆ្នាំ តែតារាស្រីរូបនេះ នៅតែមានវត្តមានក្នុងដួងចិត្តមហាជនជានិច្ច ជាពិសេស មានទស្សនិកជនជាច្រើន ដែលចង់ដឹង​ ចង់ឮពីជិវិតឯកជនរបស់នាងដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីរៀបការអស់ជាច្រើនឆ្នាំកន្លងមកនេះ បច្ចុប្បន្ន អ្នកនាង នី មុល្លីកា ក៏មានកូនប្រុសស្រី ២នាក់មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់មិនចាញ់នាងនោះទេ។ ម្យ៉ាងវិញទៀត នាពេលនេះ កូនៗទាំងពីររបស់នាង កាន់តែលូតលាស់ធំធាត់ជាងមុន ទៅតាមវ័យ និងអាយុផងដែរ។ បើក្រឡេកទៅមើលកូនស្រីពៅរបស់តារារូបនេះវិញ សព្វថ្ងៃកូនស្រីនាងមានអាយុ ៣ឆ្នាំ ហើយមុននេះបន្តិច តារារូបនេះ បានបង្ហោះរូបភាពបង្ហាញពីទិដ្ឋភាពរៀបចំពិធីខួបកំណើតជូនកូនស្រីពៅ។

ជាក់ស្ដែង ក្នុងពិធីខួបកំណើតនោះ គេឃើញមានតែសមាជិកគ្រួសារប៉ុន្មាននាក់ប៉ុណ្ណោះ បើទោះបីមិនបានរៀបចំពិធីឲ្យអធិកអធម តែមើលទៅ អ្នកនាង នី មុល្លីកា និងគ្រួសារបានបង្ហាញឲ្យឃើញនូវស្នាមញញឹម យ៉ាងសប្បាយរីករាយ មានក្ដីសុខខ្លាំងតែម្ដង។ ជាមួយគ្នានេះដែរ គេឃើញតារារូបនេះ បានរៀបចំខ្លួនជូនកូនស្រីយ៉ាងស្រស់ស្អាត ឃ្យូតដូចជាព្រះតូចយ៉ាងដូច្នោះដែរ ជាពិសេស ក្មេងស្រីរូបនេះ បានបង្ហាញអារម្មណ៍យ៉ាងពេញចិត្ត ក្រោយម្ដាយរៀបចំខួបកំណើតជូនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖​

   អ្នកនាង នី មុល្លីកា និងកូនស្រី 
   អ្នកនាង នី មុល្លីកា និងកូនស្រី 
   អ្នកនាង នី មុល្លីកា និងកូនស្រី 
   អ្នកនាង នី មុល្លីកា និងកូនស្រី 
កូនស្រី

 អ្នកនាង នី មុល្លីកា
កូនស្រី  អ្នកនាង នី មុល្លីកា
   អ្នកនាង នី មុល្លីកា និងគ្រួសារ
   អ្នកនាង នី មុល្លីកា និងគ្រួសារ
   អ្នកនាង នី មុល្លីកា និងកូនប្រុស ស្រីទាំងពីរនាក់
   អ្នកនាង នី មុល្លីកា និងកូនប្រុស ស្រីទាំងពីរនាក់
   អ្នកនាង នី មុល្លីកា និងគ្រួសារ
   អ្នកនាង នី មុល្លីកា និងគ្រួសារ
   កូនស្រី អ្នកនាង នី មុល្លីកា
   កូនស្រី អ្នកនាង នី មុល្លីកា
   កូនស្រី អ្នកនាង នី មុល្លីកា
   កូនស្រី អ្នកនាង នី មុល្លីកា
   កូនស្រី អ្នកនាង នី មុល្លីកា
   កូនស្រី អ្នកនាង នី មុល្លីកា
នី មុល្លីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T