ម្ចាស់បទ My Heart Will Go On ត្រូវគេទារសំណងរហូតដល់ ១៣លានដុល្លារ

//s9.kh1.co/6c/6c54386d568f7c0256a7d307e1d4b90256d762e0.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងស្រី Celine Dion ត្រូវបាន អតីតអ្នកចាត់ការ ស្នើសុំឱ្យបង់ប្រាក់ចំនួន ១៣ លានដុល្លារអាមេរិក ព្រោះតែបែបនេះ

បរទេស៖​ យោងតាមគេហទំព័រ BillBoard បានរាយការណ៍មកថា តារាចម្រៀងស្រីសញ្ជាតិកាណាដា Celine Dion ត្រូវបានគេស្នើសុំឱ្យបង់ប្រាក់ចំនួន ១៣ លានដុល្លារអាមេរិក ទៅដល់អតីតអ្នកចាត់ការលោក Rob Prinz ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ តារាចម្រៀងស្រីរូបនេះ និងមេធាវីរបស់នាង បាននិយាយថាពួកគេនឹងឡើងទៅតុលាការបន្ទាប់ពីគណៈកម្មការផ្នែកការងារ រដ្ឋ Californiaបានស្នើសុំឱ្យតារាចម្រៀងរូបនេះ បង់លុយឲ្យទៅដល់ អតីតអ្នកចាត់ការ។ មិនត្រឹមតែប៉ុណ្ណោះ រូបនាង ក៏បានពោលពាក្យបន្ថែមថា៖

ខ្ញុំមិនបដិសេធការខិតខំប្រឹងប្រែងរបស់Prinz នោះទេ ប៉ុន្តែចំនួននេះគឺលើសពីអ្វីដែលគាត់សមនឹងទទួលទៅទៀត។

Celine Dion 

ក្នុងនោះផងដែរ ទាក់ទិនរឿងចម្រូសចម្រាសនេះ បានចាប់ផ្តើមនៅពេលដែលតារាចម្រៀងស្រីរូបនេះ បានចុះកុងត្រាជាមួយក្រុមហ៊ុន AEG កាលពីឆ្នាំ ២០១៧។ ក្រោមកិច្ចព្រមព្រៀងរវាង Celine និង AEG តារាចម្រៀងរូបនេះអាចរកប្រាក់បាន ៤៨៩ លានដុល្លារ បូករួមនឹងការប្រគុំតន្រ្តីផងដែរ។

ហេតុដូច្នេះ នេះមានន័យថាអតីតអ្នកចាត់ការ តារាស្រីវ័យ៥២ឆ្នាំរូបនេះ  នឹងទទួលបាន ១៣ លានដុល្លារចំនួននេះត្រូវបង់ជាបណ្តើរ ៗ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៦ យោងទៅតាមលក្ខខណ្ឌរបស់ Rob Prinz ទទួលបានកំរៃជើងសារពី ១,៥ ទៅ ៣% ពីកិច្ចសន្យារបស់តារាចម្រៀងស្រី។

យ៉ាងណាមិញ ជម្លោះរវាងភាគីទាំងពីរ មានចាប់តាំងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ មកម្លេះ រហូតឈានដល់បានបណ្តេញអ្នកគ្រប់គ្រងរបស់ខ្លួន។ ​បន្ទាប់មក Prinz បានដាក់ពាក្យសុំទៅ ទីភ្នាក់ងាររដ្ឋដើម្បីដោះស្រាយវិវាទការងារ ដើម្បីដោះស្រាយជម្លោះរវាងសិល្បករ និងអ្នកគ្រប់គ្រងនិងភ្នាក់ងារដូច្នេះដែរ៕

សូមទស្សនារូបខាងក្រោម៖ 

Celine Dion 
Celine Dion 
Celine Dion 
Celine Dion 
Celine Dion 
Celine Dion 
Celine Dion 
Celine Dion 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T