៦ប្រកួតរកបាន១០គ្រាប់! Zlatan បន្តឈរជា Top Scorer នៅ Serie A ក្រោយស៊ុតបាន២គ្រាប់យប់មិញ (មានវីដេអូ)

//s9.kh1.co/95/95a7599ffd8b5849f4aec7bf3f1afedb30b3dc7f.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

AC Milan បន្តឈរកំពូលតារាង Serie A ក្រោយយកឈ្នះ Napoli ក្រៅដីដោយលទ្ធផល៣ទល់នឹង១ព្រឹកមិញនេះ

អ៊ីតាលី៖​ នៅក្នុងការប្រកួតក្របខ័ណ្ឌ Serie A សប្តាហ៍ទី៨ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះក្លិប  AC Milan អាចរកបានបីពិន្ទុបន្ថែមក្រៅដី ក្រោយយកឈ្នះ Napoli ដោយលទ្ធផល៣ទល់នឹង១។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ AC Milan
ក្រុមកីឡាកររបស់ AC Milan

ខ្សែប្រយុទ្ធចាស់វស្សាវ័យ៣៩ឆ្នាំ Zlatan Ibrahimović នៅតែបន្តបង្ហាញពីសមត្ថភាពរកគ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្លួន ដោយស៊ុតបានពីរគ្រាប់បើកឆាកឲ្យ AC Milan នៅនាទីទី២០និង៥៤ មុនពេលដែល Napoli តាមពីក្រោយបានមួយគ្រាប់មកវិញនៅនាទីទី៦៣ដោយការស៊ុតរបស់កីឡាករ Dries Mertens ។ ដោយឡែកគ្រាប់ទី៣របស់ AC Milan រកបាននៅនាទីទី៩០+៥ទៅហើយ ដោយការស៊ុតរបស់កីឡាករ Jens Petter Hauge

Zlatan Ibrahimović
Zlatan Ibrahimović

ជាក់ស្តែងពីរគ្រាប់របស់ Zlatan យប់មិញនេះ ធ្វើឲ្យរូបគេបន្តឈរជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A គិតត្រឹមសប្តាហ៍ទី៨នេះ ពោលរកបានសរុបចំនួន១០គ្រាប់ក្នុងការបង្ហាញខ្លួន៦ប្រកួត។ ហើយយោងតាមលទ្ធផលនេះ AC Milan បន្តឈរកំពូលតារាងមាន២០ពិន្ទុ តាមពីក្រោយដោយក្លិប Sassuolo​ ចំនួន២ពិន្ទុ៕

បញ្ជីឈ្មោះកីឡាករដែលស៊ុតបានច្រើនជាងគេនៅ Serie A គិតត្រឹមសប្តាហ៍ទី៨នេះ
បញ្ជីឈ្មោះកីឡាករដែលស៊ុតបានច្រើនជាងគេនៅ Serie A គិតត្រឹមសប្តាហ៍ទី៨នេះ
តារាងពិន្ទុនៃលីកកំពូល Serie A
តារាងពិន្ទុនៃលីកកំពូល Serie A
វីដេអូសង្ខេបនៃការប្រកួត

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T