ទីបំផុត អេលីត ចំរើន នឹងត្រូវជួប ម៉ឺន មេឃា ដើម្បីស្វែងរកអ្នកឈ្នះ ទៅជួប ឃីម បូរ៉ា នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់

//s9.kh1.co/96/96eb801165a97d016b340016a7b44d11c79ca43b.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

តើកីឡាកររូបណានឹងមានឱកាសទៅជួបកីឡាករឃីម បូរ៉ា?

ភ្នំពេញ ៖  កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរភេស្ជៈគោជល់ ជំនួបរវាងកីឡាករ អេលីត ចំរើន និងកីឡាករ សោម វិឆ័យ បានធ្វើឱ្យអ្នកបានទស្សនាសរសើរមិនដាច់ពីមាត់ថា ល្អមើល និងជក់ចិត្តតែម្ដង ហើយក្នុងការប្រកួតនេះផងដែរ ​ជាលទ្ធផល អេលីត ចំរើន ជាអ្នកទទួលជ័យជម្នះដោយពិន្ទុ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ អេលីត ចំរើន
  កីឡាករ អេលីត ចំរើន

ហើយរូបគេនឹងត្រូវទៅជួបជាមួយកីឡាករ ម៉ឺន មេឃា ដែលគ្រប់គ្នាដឹងថា ជាកូនប្រុសរបស់ស្ដេចប្រដាល់ប្រចាំស្រុកខ្មែរ គឺលោក អេ ភូថង ។ ចំពោះជំនួបរបស់កីឡាករ អេលីត ចំរើន និង ម៉ឺន មេឃា អាចនឹងកក្រើកសង្វៀននេះម្ដងទៀត ដោយសារកីឡាករទាំងពីរ សុទ្ធសឹងតែជាកីឡាលំដាប់ជួរមុខស្រុកខ្មែរ ហើយក៏ជាកីឡាករកំពុងឡើងកូដខ្លាំងនាពេលបច្ចុប្បន្ននេះ ។

  កីឡាករ ម៉ឺន មេឃា
  កីឡាករ ម៉ឺន មេឃា

គួរបញ្ជាក់ផងដែរថា កីឡាករទាំងពីរពុំដែលមានប្រវត្តិជួបគ្នាម្ដងណានោះទេ ហើយបើកីឡាកររូបណាឈ្នះ នឹងត្រូវជួបជាមួយកីឡាករ ឃីម បូរ៉ា ដែលកំពុងរង់ចាំកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងពីរ ដើម្បីធ្វើការប្រកួតដណ្ដើមខ្សែក្រវាត់តែម្ដង រវាងអ្នកលេខ១ក្នុងក្រុមទី១ និងអ្នកលេខ១ ក្នុងក្រុមទី២ ៕ 

  កីឡាករ ម៉ឺន មេឃា និង  

កីឡាករ អេលីត ចំរើន
  កីឡាករ ម៉ឺន មេឃា និង   កីឡាករ អេលីត ចំរើន
វគ្គទៅផ្ដាច់ព្រ័ត្រ​
វគ្គទៅផ្ដាច់ព្រ័ត្រ​
Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T