ចេញច្រៀងកម្មវិធីមង្គលការម្តងៗ សុវត្ថិឌី ធារីកា តុបតែងខ្លួនស្អាតដូចព្រះនាង

//s9.kh1.co/5c/5cc2394ba9a0e55d4102ab2ee02a463a215642b9.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៧ព្រឹក · ៣ ឆ្នាំមុន

ចេញច្រៀងកម្មវិធីមង្គលការម្តងៗ សុវត្ថិឌី ធារីកា តុបតែងខ្លួនស្អាតដូចព្រះនាង

ភ្នំពេញ៖ តារាចម្រៀងសំនៀងផ្អែមក្រអួនក្រអៅ សុវត្ថិឌី ធារីកា បច្ចុប្បន្នកំពុងតែមានទីផ្សារខ្លាំងទៅលើការចេញច្រៀងតាមកម្មវិធីមង្គលការនានានៅតាមបណ្តារាជធានីខេត្ត។ ក្នុងនោះដែរ រាល់ពេលដែលនាងតូច ធារីកា បង្ហោះរូបថតពីសកម្មភាពច្រៀងក្នុងកម្មវិធីម្តងៗ អ្នកគាំទ្រជាច្រើនតែងតែលាន់មាត់កោតសរសើរមិនដាច់ពីមាត់នូវសម្រស់ និងការតុបតែងខ្លួនដ៏ស្រស់ស្អាតរបស់នាងជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈដែលវិបត្តិកូវីដមិនទាន់បានធូរស្បើយទាំងស្រុងនោះ ស្រីស្រស់តូចច្រឡឹងរូបនេះ ក៏មិនសូវមានការរវល់ខ្លាំងជាមួយនឹងកម្មវិធីប្រគំតន្ត្រីតូចធំផ្សេងៗដូចមុនដែរ ដោយនាងបានយកពេលវេលាដែលទំនេរពីការសិក្សា យកទៅពង្រឹងបន្ថែមលើបច្ចេកទេសច្រៀង និងការហាត់រាំបទចម្រៀងថ្មីៗមួយចំនួនផងដែរ។

អតីតបេក្ខនារីឆ្នើមប្រចាំកម្មវិធី Cambodian Idol រដូវកាលទី១ រូបនេះបានឈានជើងចូលក្នុងផលិតកម្មថោន កាលពីចុងឆ្នាំ ២០១៩ ហើយមកទល់ពេលនេះនាងទទួលបានបទចម្រៀងដែលចេញលក់ប្រមាណជាជាង១០បទទៅហើយ។

ដោយផ្អែកទៅលើរូបសម្រស់ និងទឹកដ​មសំនៀងដែលអាចច្រៀងបានទាំងបុរាណ និងសម័យបានល្អយ៉ាងដូច្នេះ មហាជនមួយចំនួនបានសន្និដ្ឋានថា សុវត្ថិឌី ធារីកា នឹងកាន់តែមានកេរ្តិ៍ឈ្មោះល្បាញល្បីនាថ្ងៃខាងមុខ ខណៈដែលបច្ចុប្បន្ននេះតារាចម្រៀងស្រីនៅក្នុងផលិតកម្មថោនមានមិនច្រើនខ្លាំងដូចផលិតកម្មដទៃឡើយ ដូចនេះឱកាសទទួលបានបទចម្រៀងល្អៗ និងចេញលក់បានទៀងទាត់គឺប្រាកដជាមិនមែនជាបញ្ហាចោទនោះទេសម្រាប់នាងតូចម្នាក់នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារីកា
សុវត្ថិឌី ធារិកា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T